លោកអ្នកប្រាកដជាធ្លាប់បានស្គាល់ច្បាស់ហើយនូវកម្មវិធីមួយប្រភេទ មានឈ្មោះថា VLC Media Player។ ក្រោយពីដំឡើងកម្មវិធីនេះនៅលើម៉ាស៊ីន
កុំព្យូទ័ររបស់ លោកអ្នករួចហើយ មិនថាឯកសារវីដេអូរបស់ លោកអ្នកជាប្រភេទអ្វីនោះទេ គឺសុទ្ធតែអាចបើកមើលបានសឹងតែទាំងអស់ ប៉ុន្តែប្រហែល ជានៅមានលក្ខណៈពិសេសមួយចំនួនទៀតដែលលោកអ្នក នៅមិនទាន់ដឹងនៅឡើយ នោះគឺ VLC បានភ្ជាប់មកជាមួយនូវ Web Interface ដែលមុខ
ងារនេះវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបើកដំណើរការ VLC Player បានពីចម្ងាយតាមរយៈ Web Browser និងអាចបើកមើលឯកសារវីដេអូ បានពី ឧបករណ៍បញ្ជាផ្សេងៗ បូករួមទូរស័ព្ទចល័តផងដែរ។
១. របៀបកំណត់ឱ្យ Web Interface មានដំណើរការ ៖
Tools ជ្រើសរើសយក Preferences។ ការទេ ដូច្នេះ បើ លោកអ្នកត្រូវការប្រើប្រាស់មុខងារនេះ ជាចាំបាច់តម្រូវឱ្យបើកដំណើរការ VLC រួចហើយចុចលើមឺនុយ ជាទូទៅ ក្រោយពីលោកអ្នកបានដំឡើងកម្មវិធី VLC Media Player ឡើងភ្លាមនោះមុខងារ Web Interface គឺមិនមានដំណើរ
ជាបន្តសូមលោកអ្នកដាក់ធីកទៅលើប្រអប់ Web ដែលស្ថិតនៅផ្នែក ខាងស្តាំនៃផ្ទាំង Preferences ដើម្បីបើកដំណើរការHTTP Interface។
រួចហើយវាយ http://localhost:8080/ បញ្ចូលទៅក្នុង Internet Browser ដើម្បីចូលទៅកាន់ VLC Web Interface នៅលើម៉ាស៊ីនកុំព្យូទ័រ Local របស់លោកអ្នក។
លុះចំណុចខាងលើត្រូវបានបញ្ចប់ គឺលោកអ្នកចាំបាច់ត្រូវធ្វើការ Save នូវការកែប្រែ Options ទាំងនោះដោយចុចលើប៊ូតុងSave រួចហើយបើក ដំណើរការ (Restart) កម្មវិធី VLC Media Player ឡើងវិញជាថ្មី។
បញ្ជាក់ៈ ក្រោយពីលោកអ្នកបានអនុវត្តនូវចំណុចដូចខាងលើហើយ យើង សង្កេតឃើញថារាល់ពេលបើកដំណើរការកម្មវិធីVLC ពេលនោះ Web Server នឹងចាប់ដំណើរការភ្លាមដែរ គឺបង្ហាញតាមរយៈផ្ទាំង Windows Firewall> Allow Accessខាងក្រោមនេះ។
២. វិធីសាស្ត្របញ្ជាទៅលើ VLC ពីឧបករណ៍ផ្សេងៗ ៖
តាមធម្មតាមុខងារ Web Interface មួយនេះ គឺលោកអ្នកត្រូវបាន អនុញ្ញាតឱ្យត្រឹមតែអាចចូលទៅកាន់វាបាននៅពេលណាកម្មវិធីVLC កំពុងមាន ដំណើរការ តែប៉ុណ្ណោះ ហើយប្រសិនបើលោកអ្នកចេះតែព្យាយាម ចូលទៅកាន់ HTTP Server របស់ VLC ដើម្បីគ្រប់គ្រ់ងកម្មវិធីនេះតាមរយៈ ការបញ្ជាពីឧបករណ៍ផ្សេងៗ ដោយមិនមានការកំណត់ទុកមុនទេនោះ ជាលទ្ធផល លោកអ្នកនឹង ទទួលបានគ្មានអ្វីក្រៅអំពីការបង្ហាញនូវភាពមិន ដំណើរការនៃ 403 Forbidden នោះឡើយ។
ដូច្នេះហើយ ដើម្បីកុំឱ្យចេះតែមានភាព Error កើតឡើងទៀតនោះ គឺលោកអ្នកចាំបាច់ត្រូវស្វែងរកឯកសារ .hosts ហើយធ្វើការកែប្រែវា។
បញ្ជាក់ៈ ចំពោះទីតាំងរបស់ឯកសារ .hosts គឺស្ថិតនៅផ្សេងៗពីគ្នាទៅ តាមប្រព័ន្ធដំណើរការម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកដូចខាងក្រោមនេះ។
លុះរកឃើញឯកសារនោះហើយ សូមធ្វើការកែប្រែវាភ្លាមដោយការ បើកដំណើរការ Notepad ជា Administrator រួចហើយចុចលើមឺនុយ File> Openនិងបន្ត Browse ទៅកាន់ទីតាំង C:Program Files Video LANVLCluahttp សម្រាប់ Windows ក្នុងគោលបំណង Select លើ ឯកសារ .hosts។
បញ្ជាក់ៈ បើក្នុងករណីឯកសារ .hosts មិនបង្ហាញនៅក្នុងទីតាំងខាងលើទេនោះអ្វីដែលលោកអ្នកត្រូវធ្វើគឺការផ្លាស់ប្តូរត្រង់ប្រភេទឯក
សារដោយជ្រើសរើសយក All Files រួចហើយបន្តចុចលើប៊ូតុង Open។
ជាចុងក្រោយ លោកអ្នកចាំបាច់ត្រូវសរសេរ Command ចូលទៅក្នុង Notepad បន្ថែមដូចបានបង្ហាញនៅខាងក្រោម។ យ៉ាងនេះទើបអាច
ធ្វើការបញ្ជា ឬគ្រប់គ្រងលើកម្មវិធី VLC Media Player ពីចម្ងាយតាមរយៈ ទូរស័ព្ទចល័តបាន៕
ធ្វើការបញ្ជា ឬគ្រប់គ្រងលើកម្មវិធី VLC Media Player ពីចម្ងាយតាមរយៈ ទូរស័ព្ទចល័តបាន៕
ប្រភពៈhttp://www.itcity.com.kh/practice_detail.php?action=practice%20detail&page=&cat_id=&id=70
0 comments:
Post a Comment