Facebook មានសិទ្ធិគ្រប់គ្រាន់ក្នុងការផ្ញើរសារជាអ៊ីមេល ទៅកាន់គណនីអ៊ីមេលអ្នកប្រើប្រាស់ដើម្បីរាយការណ៍ ពីសកម្មភាពផ្សេងៗដែលកើតមានឡើងនៅលើ Profiles ។ ប៉ុនែ្តមានពេលខ្លះសារទាំងនេះបានធ្វើឲ្យអារម្មណ៍មិនល្អផងដែរ ព្រោះថាពេលអ្នកប្រើប្រាស់នីមួយៗ ចូលទៅកាន់គណនីអ៊ីមេលរបស់គាត់ឃើញសុទ្ធតែសាររបស់ Facebook ផ្ញើរមក។ ត្រង់ចំណុចនេះលោកអ្នកអាចធ្វើការបិទមិនឲ្យ Facebook ផ្ញើរ Email Notifications មកកាន់គណនីអ៊ីមេលរបស់លោកអ្នកបាន។ ខាងក្រោមនេះជាវិធីអនុវត្តិបិទមិនឲ្យ Facebook ផ្ញើរ Email Notification:
- ជាដំបូងចូលទៅគណនី Facebook របស់អ្នក
- ចុចទៅលើសញ្ញាព្រួញចុះក្រោម ដែរមាននៅក្បែរ Home យកពាក្យ Account Setting
- ចុចលើពាក្យ Notification ដែលមាននៅខាងស្តាំ
- សូមពិនិត្យមើលត្រង់ចំណុច All Notification
បន្ទាប់មកចុចទៅលើប៊ូតុង Edit
ដែលមាននៅខាងក្រោយនៃមុខងារណាមួយ
ដើម្បីកំណត់បិទមិនឲ្យផ្ញើរសារ Notification
- បន្ទាប់ពីដកធីក រួចហើយសូមចុចលើប៊ូតុង Save Changes ជាការស្រេច៕
0 comments:
Post a Comment