ពួក Pishing ក៏ស្រដៀងនិងពួក hacker ដែរព្រោះគេ ប្រើប្រាស់ល្បិចជាច្រើនប្រភេទដើម្បីបញ្ឆោតអ្នកថាមកពីធនាគារនេះ នោះ ជាដើម ជាងនេះទៅទៀតពួក Pishing គេប្រើប្រាស់ Logo ត្រឹមត្រូវមើលទៅដូចមានលក្ខណៈច្បាស់លាស់ណាសឥចឹង។ ពេលខ្លះពួកគេបានកុហកថា ខាងធនាគាបានផ្លាស់ប្ដូរ ឬកែប្រែប្រព័ន្ធគ្រប់គ្រងទិន្និន័យ Database ដូចនេះស្នើសុំអោយអ្នកបំពេញព័ត៌មានផ្ទាល់ខ្លួនតាម online ក្រោយមកគេក៏អាចលួចយកទិន្នន័យរបស់លោកអ្នកបានយ៉ាងស្រួល។
នៅពេលដែលលោកអ្នកចុចលើ link របស់ពួកគេដែលផ្ញើតាម email នោះវានឹងបង្វែរទៅរក link ក្លែងក្លាយដើម្បីអោយអ្នកធ្វើតាមការណែនាំរបស់ពួកគេដូចជាបំពេញ usernam និង password ឬ PIN ជាដើម។
តើយើងអាចការពារខ្លួនពីការវាយប្រហាររបស់ពួក Pishing ដូចម្ដេច?
មានវិធីជាច្រើនដែលយើងអាចការពារបានពីការគំរាមគំហែងនេះក្នុងប្រព័ន្ធ អ៊ីនធឺណិតមានដូចជា៖- ប្រុងប្រយ័ត្នចំពោះ Email ណាដែលតែងសួររកព័ត៌មានផ្ទាល់ខ្លួនរបស់យើង។ ជាការមិនទំនងសោះដែលធនាគារអ្នកទាមទារព័ត៌មានផ្ទាល់ខ្លួនតាម រយៈ email។ បើសង្ស័យត្រូវទូរស័ព្ទទៅធនាគាររបស់យើងភ្លាម។
- កុំបំពេញទំរង់បែបបទ ឬឆ្លើយតបជាមួយ email ទាំងនោះ។ អ្នកវាយចូលព័ត៌មានទាំងនោះដោយប្រើប្រាស់លក្ខណៈ http:// ។ ស្វែងរកមើលរូបមេសោតូចនៅខាងក្រោម Web Browser ជ្រុងខាងស្ដាំ អាចពិនិត្យមើល Code របស់វាថាតើមាន Validity of The Digital Certificate ដែរឬទេ? ឬតាមរបៀបផ្សេងៗទៀតដោយខលទៅសួរខាងអនាគារជាដើម។
ប្រភពៈ http://learn4khmer.com
0 comments:
Post a Comment