១- ព្រះនាមដើម ៖ ទេព វង្ស
២- ព្រះនាមពេញ ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
៣- ប្រសូត ៖ ព.ស.២៤៧៦/គ.ស.១៩៣២
៤- ទីប្រសូត្រ ៖ នៅភូមិត្រពាំងឈូក ស្ថិតក្នុងឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប
៥- ការសិក្សា និង ការសាងផ្នួស ៖
ការសិក្សា
ព្រះជន្មបាន១០ឆ្នាំ នៅឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៤៨៥
គ.ស.១៩៤១ ត្រូវមាតាបិតាបញ្ជូនឲ្យទៅសិក្សាអក្សរសាស្ត្រ
និងគណិតសាស្ត្រនៅវត្តរាជបូព៌
ក្រោមការគ្រប់គ្រងរបស់ព្រះគ្រូសមុហ៍ ហ៊ីង ម៉ៅ
ចៅអធិការវត្តរាជបូព៌។
ការសាងព្រះផ្នួស
ពេលព្រះជន្មាយុ១៦វស្សា ក្នុងឆ្នាំកុរ នព្វស័ក ព.ស.២៤៩១
គ.ស.១៩៤៧ សម្ដេចបានបួសជាសាមណេរក្នុងសំណាក់ព្រះឧបជ្ឈាយ៍
ព្រះសមុហ៍គណ ហ៊ីង ម៉ៅ និងជាព្រះចៅអធិការវត្តរាជបូព៌ ខេត្តសៀមរាប។
ការបួសជាសាមណេរនេះបានត្រឹមតែ៩ខែទេ សូមលាចាកសិក្ខាបទ មករកស៊ីចិញ្ចឹមព្រះមាតាវិញ។
នៅឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា
ឆ្នាំ១៩៥២ នៅពេលដែលមានព្រះជន្ម២១វស្សា
សម្ដេចបានបំពេញឧបសម្បទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះ
សមុហ៍គណ ហ៊ីង ម៉ៅ នាម្បញ្ញត្តិពុទ្ធសរ ក្នុងព័ទ្ធសីមាវត្តរាជបូព៌
ដោយមានព្រះគ្រូសូត្រស្ដាំ តន់ លុយ ពុទ្ធត្ថេរ ជាកម្មវាចា
និងលោកគ្រូសូត្រឆ្វេង ថាត់ បិត ឥន្ទជាតិ ជាអនុសុវណ្ណាចារ្យ
និងឧបសម្បទាកម្មជាតិភិក្ខុភាវៈ ខេត្តសៀមរាប។
ព្រះជន្មបាន២៥វស្សា នៅឆ្នាំវក ព.ស.២៥០០ គ.ស.១៩៥៦
ព្រះគ្រូសមុហ៍គណ ហ៊ីង ម៉ៅ បានតែងតាំងភិក្ខុ ទេព វង្ស
ឲ្យធ្វើជាគ្រូសូត្រជំនួយការ។
ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩
នៅក្នុងសម័យខ្មែរក្រហម សម្ដេចត្រូវបានគេបង្ខំឲ្យសឹក
និងត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរដូច
ប្រជាជនស្លូតត្រង់ខ្មែរដទៃទៀតដែរ។
ព្រះជន្មាយុបាន៤៨វស្សា
នៅពេលប្រជាជនខ្មែរ បានរួចផុតពីរបបខ្មែរក្រហម
ព្រះអង្គបាននិមន្តបួសឡើងវិញ នៅថ្ងៃ១៣រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក
ព.ស.២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩
សម្ដេចបានបំពេញឧបសម្បទាឡើងវិញជាលើកទីពីរ
ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ឋិត សីលោ ក្នុងពុទ្ធសីមា
វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ ពេលបួសរួច ព្រះឧបជ្ឈាយ៍បាន
ប្រកាសនៅក្នុងជំនុំសង្ឃថា ភិក្ខុ ទេព វង្ស ឲ្យឡើងឋានុក្រម
មានឋានន្តរស័ក្ដិជាព្រះគ្រូវិន័យធរ។
ព្រះអច្ឆរិយ
• ព្រះអង្គទ្រង់បានសិក្សាអក្សរសាស្ត្រ និងគណិតវិទ្យា
• ព្រះអង្គបានបញ្ចប់ការសិក្សាធម្មវិន័យទាំងបីកម្រិត គឺថ្នាក់ត្រីទោឯក
• ព្រះអង្គចេះសូធ្យវិន័យបាដិមោក្ខយ៉ាងស្ទាត់ជំនាញ
• ព្រះអង្គមានជំនាញខាងបង្ហាត់វិបស្សនាធុរៈ និងសមថកម្មដ្ឋាន
៦- តួនាទី និង ព្រះសមណស័ក្ដិ
• នៅឆ្នាំ១៩៥៧ ព្រះអង្គត្រូវបានតែងតាំងជាគ្រូសូត្រឆ្វេងនៅវត្តរាជបូព៌ ខេត្តសៀមរាប
•
នៅឆ្នាំ១៩៧៩ បន្ទាប់ពីព្រះអង្គឧបសម្បទាជាថ្មី
សម្ដេចត្រូវបានតែងតាំងជាព្រះប្រធានសង្ឃកម្ពុជា ធ្វើជាព្រះឧបជ្ឈាយ៍
និងជាព្រះវិន័យធរ ក្នុងរដ្ឋកម្ពុជា
•
នៅពេលទ្រង់មានព្រះជន្មបាន៦០វស្សា នៅថ្ងៃសុក្រ ២កើត ខែកក្ដិក
ឆ្នាំមមែ ត្រីស័ក ព.ស.២៥៣៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ១៩៩១
សម្ដេចត្រូវបានថ្វាយងារជា ព្រះមហាសុមេធាធិបតី និងជាសង្ឃនាយក
ដោយសម្ដេច ជា ស៊ីម ប្រធានក្រុមប្រឹក្សារដ្ឋកម្ពុជា
•
នៅក្នុងព្រះជន្មាយុ៦០វស្សានេះដដែល នៅថ្ងៃសុក្រ ៩កើត ខែកត្ដិក
ឆ្នាំមមែ ត្រីស័ក ព.ស.២៥៣៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩១
ព្រះមហាសុមេធាធិបតី ទេព វង្ស ត្រូវបានតែងតាំងជាសម្ដេចព្រះសង្ឃរាជ
គណៈមហានិកាយនៃកម្ពុជា ដោយព្រះរាជក្រឹត្យព្រះករុណា ព្រះបាទ សម្ដេចព្រះ
នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋ
និងជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់
• នៅថ្ងៃទី២៩
ខែមេសា ឆ្នាំ២០០៦ សម្ដេចត្រូវបានតែងតាំងជា
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចមហាសង្ឃរាជ
នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ
នរោត្ដម សីហមុនី
និងបានទទួលព្រះរាជានុញ្ញាតពីសំណាក់ព្រះករុណាព្រះបាទសម្ដេចព្រះ
នរោត្ដម សីហមុនី ឲ្យប្រើរាជស័ព្ទ និងផ្លិតយសពិសេស
៧- ជិវិតគ្រួសារ ៖ បិតានាម ទេព ឈិត និងមាតានាម ប៉ិច អាត់៕
ប្រភពពីៈ www.sopheak.net
មាតិកា
- วิชาปรัชญาเบื้องต้น (1)
- កំណាព្យ (4)
- គន្លឹះខ្លីៗ (17)
- គាថាធម្មបទ (2)
- ចាប៉ី (1)
- ជាតក (4)
- ជីវប្រវត្តិ (4)
- ធម៌ភត្តានុមោទនា (3)
- ធម៌សូត្រផ្សេងៗ (3)
- ពុទ្ធប្រវត្តិ (3)
- ព្រះអភិធម្ម (10)
- វីដេអូ (11)
- សម្លេង (1)
- អត្ថបទ (7)
អត្ថបទប្រចាំខែ
-
▼
2012
(87)
-
▼
July
(47)
- សម្តែងព្រះធម៌ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
- ធម៌នមស្ការ ព្រះរតនត្រៃ
- ចាប៉ីរឿង គុដវង្ស (Chapey: the story of Gudavong)
- ពាក្យពោលសរសើរលោកអ្នកសមែ្តងធម៌
- សហម្បតិយព្រហ្ម
- ស្មូត្រៈ ខមាទោសមាតាបិតា
- អង្គនៃឧបោសថសីល ឬ សីល៨
- តើលោកអ្នកស្គាល់ Pishing និង hacker ដែរទេ?
- Skype ក៏ចាប់ផ្ដើមមានមេរោគរំខានដែរ «សូមមើ...
- ដើម្បីបង្កើតគេហទំព័រមួយ តើចាំបាច់ត្រូវដឹងអ...
- មើលកាមេរ៉ាវីដេអូនៅជុំវិញពិភពលោក
- គណិតវិទ្យារីករាយ៖ គុណលេខ២ខ្ទង់ស្វ័យគុណ២ ដែលបញ្ចប់ដ...
- ទាញយក(Download)រូបថតទាំងAlbumពីFacebook នៅក្នុងFir...
- បញ្ឈប់ការទទួលអ៊ីមែលរំខានពី Facebook
- ដាក់ឱ្យSkypeដំណើរការជាភាសាខ្មែរ
- ការផ្លាស់ប្ដូរ language string នៅក្នុង Joomla 2.5
- បរិច្ឆេទទី ២
- បរិច្ឆេទទី ១
- បង្កើតគណនី Apple Store ដោយគ្មាន Credit Card តាមរយៈ...
- មិនអនុញ្ញាតឲ្យជនមិនស្គាល់មុខ Call ចូលនៅល...
- របៀបបិទ ឬ បើក Email Notifications ពី Facebook
- កំណត់ឱ្យកម្មវិធី VLCអាចបញ្ជាពីចម្ងាយបាន...
- No title
- กรรมฐาน 40
- សំណោករបស់យាយ
- នក្ខត្តជាតក
- ចូឡបទុមជាតក
- មន្ធាតុជាតក
- ធម្មទានឈ្នះអស់ទានទាំងពួង
- ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហា សុមេធាធិបតី...
- ព្រះរាជជីវប្រវត្តិសង្ខេបសម្ដេចព្រះអគ្គមហាស...
- ความหมายและประวัติความเป็นมาของ Web Browser
- ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ
- កតញ្ញុតា ភាវៈអ្នកដឹងគុណ
- បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា
- វានរិន្ទជាតក
- ពុទ្ធកិច្ច ៥ យ៉ាង
- សតិបដ្ឋាន ៤
- วิปัสสนาญาณ 16
- វិជ្ជា ៨
- វិជ្ជា ៣
- សាសនាជាអ្វី?
- The Life of Buddha
- History of Buddhism
- ពុទ្ធប្រវត្តិ
- พุทธประวัติ
- Life of The Buddha
-
▼
July
(47)
វេបសាយព្រះធម៌
About Blogger
- How to Add Rainbow Color Effect For Your Links In Hover For Blogger / Blogspot
- Add Side Bar Menu..
- Add Animated Recent Posts
- Add Falling Snowflakes
- Add Recomended For You
- How to Add Snow Effect Mouse Cursor Area
- How to add the Twitter Flying Bird
- Numbered Page Navigation For Blogger
- Add Static Facebook Pop Out Like Box
- How to add Back-to-Top Buttom
- Numbered Page Navigation For Blogger
- How to Add Snow Effect Mouse Cursor Area
About Media
Dictionary Online
សៀវភៅខ្មែរ
About Joomla
Free Software Download
Subscribe to:
Post Comments (Atom)
Ngài có những Giáo phẩm cực hay của Vương quốc Campuchia, đó là những gì danh giá nhất.
ReplyDeleteĐược comment từ Link dẫn https://keomoi.com/ đến 4buddhism2