Saturday, July 28, 2012

បញ្ឈប់​ការ​ទទួល​អ៊ីមែល​រំខាន​ពី ​Facebook

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ធុញ​ទ្រាន់​ជាមួយ​ការ​ពិនិត្យ​មើល​អ៊ីមែល​ជា​ច្រើន​ដែល​ផ្ញើ​ចូល​អ៊ីមែល​របស់​អ្នក​ពី Facebook?
វា​ជា​ការ​ពិត​ណាស់​មាន​អ្នក​ប្រើប្រាស់​សេវាកម្ម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ជា​ច្រើន​នាក់​បាន​លាន់មាត់​ថា​ពួក​គេ​តែង​តែ​ទទួល​បាន​សារ​ជា​ច្រើន​ពី​ មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ចំណាយ​ពេល​អាន​និង​ចំណាយ​ ពេល​ច្រើន​ដើម្បី​មើល​និង​ស្វែង​រក​លុប​អ៊ីមែល​ឥត​ប្រយោជន៍​ចេញ​ពី​ Inbox ​នៃ​អ៊ីមែល​របស់​ពួក​គេ។​ដែល​អ៊ីមែល​ទាំង​អស់​នោះ​តែងតែ​ចូល​មក​រំខាន​ គ្រប់ពេល​មាន​ចំនួន​យ៉ាង​ច្រើន​មក​ពី​គ្រប់ទិសទី​និយាយ​ជា​រួម​គឺ​អ៊ីមែល​ នោះ​ត្រូវ​បាន​ផ្ញើ​មក​ពី​អ្នក​ប្រើ ​Facebook ​ទាំង​អស់​ទោះបី​អ្នក​មិន​បាន​ចូល​ជា Friend ក៏​ដោយ។



ប្រសិនបើ​អ្នក​មាន​ភាព​ធុញទ្រាន់​ជាមួយ​អ៊ីមែល​ទាំង​នោះ​ដែល​តែងតែ​ចូល​ ក្នុង ​In-box ​របស់​អ្នក​សូម​កុំ​អារម្មណ៍​ដូច​បាន​លើក​ខាង​លើ​នៅ​ពេល​នេះ​អ្នក​អាច​ បញ្ឈប់​ពួក​វា​បាន​យ៉ាង​ងាយស្រួល​ពី​ការ​រំខាន​អ្នក​គ្រប់​ពេល​ដោយ​យើង​ ខ្ញុំ​លើក​យក​ចំណុច​ងាយៗ​ដែល​ជួយ​អ្នក​បំបាត់​នូវ​ភាព​ធុញទ្រាន់​និង​ចំណាយ​ ពេល​ច្រើន​ក្នុង​ការ​មើល​អ៊ីមែល។​សូម​មើល​ការ​អនុវត្តន៍​ដូច​ខាង​ក្រោម៖
១- Log in ​ចូល ​Account ​Facebook ​របស់​អ្នក​នៅ​ក្នុង​ Home page​ សូម​ចុច​នៅ​លើ ​Account ​របស់​អ្នក​ផ្នែក​ខាង​ស្ដាំ។

-ជ្រើសរើស​យក​ Account ​Setting ​និង​មាន​ផ្ទាំង​សារ​មួយ​បង្ហាញ​ព័ត៌មាន​ដល់​អ្នក។

២-ចុច​លើ​ពាក្យ​ថា​ ‘ Notifications ‘ ​ថេប​បន្ទាប់​មក​អ្នក​និង​ឃើញ​មាន​តួនាទី​ដោយ​មាន​ឈ្មោះ​នីមួយ​បញ្ជាក់​ សម្រាប់​ឱ្យ​អ្នក​ធ្វើការ​ជ្រើសរើស​យក​ជម្រើស​ណា​ដែល​អ្នក​មិន​ចង់​ប្រើ​ដោយ ​ដក​ check ​ចេញ​ពី Check box។​ក្រោយ​ពី​អ្នក​បាន​ជ្រើសរើស​រួច​ហើយ​សូម​ចុច​លើ ​Save ​Change ​ដើម្បី​រក្សា​ការ​កំណត់​អ្វី​ដែល​អ្នក​បាន​រើស​យក។

៣-អ្នក​ក៏​អាច​ចូល​ទៅ​កាន់​ចុច​ទៅ​លើ​ Icon នៅ​ផ្នែក​ខាង​លើ​នៃ​ Home page >​ “ See All Notifications“ ​បន្ត​មក​ទៀត​ចុច​លើ ​“ Notifications Setting“​ នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ។

-ចុច​លើ​ “Notifications​ Setting” ​ភ្លាម​នោះ​អ្នក​អាច​ធ្វើការ​បិទ​អ៊ីមែល​ពី​អ្នក​ប្រើ​ប្រាស់​ Facebook​ ដែល​តែងតែ​ផ្ញើ​អ៊ីមែល​មក​អ្នក​ដោយ​ការ​ដក​ Check ​ចេញ​ពី ​Check​ box។
៤-ដើម្បី​បិទ​ Facebook​ notifications​ថ្មី​ទៀត​នោះ​ដោយ​អ្នក​គ្រាន់តែ​ដាក់​នៅ​ជ្រុង​ខាង​ស្ដាំ​ខាង ​លើ​នៃ​ទីតាំង​បញ្ជូន​ដំណឹង​(post) ​បន្ទាប់​មក​ចុច​លើ​សញ្ញា ​X​ នោះ​អ្នក​និង​ឃើញ​ប៊ូតុង​ “Remove“ ​បង្ហាញ​អ្នក។
៥-ចុច​លើ​សញ្ញា​ X ​បន្ទាប់​មក​អ្នក​និង​មាន​ជម្រើស​មួយ​ចំនួន​ដើម្បី​លាក់​រាល់​ post ​ទាំង​នោះ​ពី​អ្នក​ដែល​បាន​ផ្ញើ​មក​ឬ​អ្នក​ដែល​បាន​ post​ ឬ page ​នោះ​ឬ​ក៏​ធ្វើ​វា​ឱ្យ​ទៅ​ជា ​Spam​វិញ។
៦-ទោះ​បី​ជា​អ្នក​បាន​រារាំង​ហើយ​ក៏​ដោយ​ក៏​អ្នក​អាច​មើល​ប្រភេទ​នៃ​បាន​ដែរ ​ដោយ​អ្នក​ចុច​លើ ​“ Most Recent“ ​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​នៃ​ទំព័រ។

-បន្ទាប់​ពី​អ្នក​បាន​ធ្វើ​តាម​ការ​ណែនាំ​ខាង​រួច​មក​សូម​លោកអ្នក​ចូល​ទៅ​ កាន់​អ៊ីមែល​ Account​ របស់​អ្នក​ដែល​អ្នក​បាន​យក​វា​ទៅ​ធ្វើការ​ចុះ​ឈ្មោះ​ប្រើ​នៅ​ក្នុង​សេវាកម្ម ​បណ្ដាញ​ទំនាក់​ទំនង ​Facebook ។​ដូច្នេះ​រាល់​អ៊ីមែល​ដែល​តែងតែ​ផ្ញើ​មក​រំខាន​អ្នក​លែង​មាន​ទៀត​ហើយ ​ហើយ​អ្នក​ក៏​មិន​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​ពិនិត្យ​មើល​និង​លុបចោល​ ច្រើន​ដូច​មុន​ទៀត​ហើយ។​ម្យ៉ាង​ទៀត​ប្រសិន​បើ​អ្នក​ចង់​បិទ​នូវ​លក្ខណ​ ជាក់លាក់​ណាមួយ​អ្នក​អាច​ធ្វើការ​ជ្រើសរើស​និង​ធ្វើការ​កំណត់​បាន​នៅ​ក្នុង​ ជម្រើស​នៃ​ “Notifications“ ដោយ​គ្រាន់​តែ​អ្នក​ដាក់​ check box ​ឡើង​វិញ​ហើយ​ចុច​លើ​ប៊ូតុង “Save ​Changes“ ​ជា​ការ​ស្រេច។ ប្រភពៈ http://cm.com.kh

0 comments:

Post a Comment

back to top