ប្រហែលជាអ្នកប្រើប្រាស់មួយចំនួនធ្លាប់បានដឹងទៅហើយថា កម្មវិធី Skype បច្ចុប្បន្នកំពុងរងគ្រោះដោយការរំខានពី 
ក្រុម Pishing & Hacker  ។ នេះជាប្រភេទមេរោគម្យ៉ាងដែលមានឈ្មោះថា ‘w32/Ramex.A’ ។  ដំណើរការនៃមេរោគនេះគឺ វាធ្វើដូចគ្នានៅក្នុង ទំព័រ Facebook  ដែរដោយវាប្រើប្រាស់ Account របស់យើងផ្ញើ link  ទៅកាន់មិត្តភក្តិរបស់យើងដែលមានក្នុង Skype Contacts  ដោយស្វ័យប្រវត្តិតែម្ដង។

ការ រំខានក្នុង Skype
វាក៏អាចបំផ្លាញកុំព្យូទ័ររបស់អ្នកដែលបានចុចលើ Link នោះឬ  ក៏អាច លួចយក Skype Credit (លុយសម្រាប់ Calls) ។ ក្រុមហ៊ុន Skype  ក៏បានប្រញាប់ធ្វើទំនើបកម្មភ្លាមៗផងដែរដើម្បីទប់ស្កាត់និង គ្រោះថ្នាក់មួយនេះ  តែសំខាន់បំផុតគ្រប់អ្នកប្រើប្រាស់ក៏ត្រូវតែចាំបាច់ Update និង  ប្រើកម្មវិធីកម្ចាត់មេរោគដើម្បី Scanអោយបានញឹកញាប់ផងដែរ។  សម្រាប់អ្នកដែលកំពុងជួបបញ្ហានេះសូមធ្វើតាមការណែនាំដូចខាង ក្រោម៖
១- ដំបូងសូមបិទកម្មវិធី Skype ហើយបិទ Process តែម្ដង
២- ចុចលើ Start Menun វាយពាក្យ run រួចចុច Enter
៣- សូមវាយបញ្ចូលនូវ “
%appdata%\skype” ហើយចុច 
OK
៤- ស្វែងរកទិតាំងហើយលុបចោលនូវឯកសារ 
shared.xml (File នោះអាចនឹងមានឈ្មោះត្រឹម 
Share ក៏មានដែរ)
៥- បើសិនជាមិនអាចរក File នោះឃើញទេសូម:
ចុច Start, វាយពាក្យ “run” ហើយ Enter.
សូមវាយពាក្យ “control folders” ហើយចុច OK.
នៅក្នុង View tab ត្រូវតែប្រាកដកុំព្យូទ័រយើងបានកំណត់ថា Show hidden files and folders ហើយសូមធ្វើម្ដងទៀតពីចំណុចទី1ឡើងវិញ។
៦- សូម Restart កុំព្យូទ័រ ហើយបើកកម្មវិធី Skype នោះជាការស្រេច។ សាម៉ាឌី៕
ប្រភពៈhttp://learn4khmer.com
0 comments:
Post a Comment