Friday, July 27, 2012

មិន​អនុ​ញ្ញាត​ឲ្យ​ជន​មិន​ស្គាល់​មុខ​ Call ចូល​នៅ​លើ​កម្ម​វិ​ធី​ ​Skype

ជា​ទូ​ទៅ​នៅ​លើ​កម្ម​វិ​ធី​ជ​ជែក​កម្សាន្ត​ Skype​ ​គឺ​អនុ​ញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​ Call​ ទំ​នាក់​ទំ​នង​គ្នា​ទៅ​វិញ​​ទៅ​មក​បាន​ដោយ​សេ​រី​។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ជន​មួយ​ចំ​នួន​​ចេះ​តែ​ Call ដោយ​មិន​ដឹង​អី​។ ប្រ​សិន​បើ​លោក​អ្នក​ប្រើ​ប្រាស់​កម្ម​វិធី​ Skype ក្នុង​គោល​បំ​ណង​ផ្ទាល់​ខ្លួន​ ដូច្នេះ​អ្នក​ប្រា​កដ​ជា​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ក្រៅ​ពី​មិត្ត​ដែល​មាន​នៅ​ ក្នុង​ Contact អាច​ Call បាន​។​ ខាង​ក្រោម​នេះ​យើង​នឹង​បង្ហាញ​ពី​របៀប​បិទ​មិន​ឲ្យ​ Call ចូល​ពី​សំ​ណាក់​ជន​មិន​​ស្គាល់​មុខៈ



  1. ដំណើរការកម្មវិធី Skype ព្រមទាំង​ Log in ចូលគណនីរបស់អ្នក
  2. ចុចលើ Tools -> Option

  3. នៅក្នុងផ្ទាំង Option សូមចុចលើ ប៊ូតុង Privacy -> Privacy setting

  4. ពិនិត្យមើលលើផ្នែកខាងស្តាំដៃ ចុចត្រង់ចំណុច Allow call from... សូមជ្រើសរើសយក People in my Contact list only

  5. ចុចលើប៊ូតុង Save ជាការស្រេច៕

ប្រភពៈhttp://www.itcity.com.kh

0 comments:

Post a Comment

back to top