Sunday, July 29, 2012

ទាញយក(Download)រូបថតទាំងAlbumពីFacebook នៅក្នុងFirefox


បណ្តាញ​សង្គម​យក្ស​Facebook មិន​មែន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ធ្វើការ​ទំនាក់​ទំនង​គ្នា​រវាង​ មិត្តភ័ក្តិ​ សាច់ញាតិ និង​ក្រុម​គ្រួសារ​បណ្ណោះ​ទេ​ តែ​វា​គឺ​ជា​ទី​កន្លែង​ដ៏​ពេញ​និយម​ក្នុង​ការ​ចែក​រំលែក​រូបថត​ឲ្យ​គ្នា​ ទៅវិញ​ទៅមក​។ ដូច​នេះ​ ថ្ងៃនេះ «គំនិត» សូម​លើក​យក​វិធី​ងាយ​ស្រួល​មួយ​ចែក​ជូន​ប្រិយមិត្តក្នុង ​ការ​ទាញ​យក​រូប​ថត​ទាំង​Albumពី​Facebook​តាមរយៈ​កម្មវិធី​Firefox​ដោយ​ អ្នក​ទាំងអស់​គ្នា​មិន​ចាំ​បាច់​ទាញ​យក​រូបថត​ម្តង​មួយ​ៗ​ដូច​មុន​ទៀត​នោះ​ ទេ។

 ដូចនេះ​ នៅ​ចាំ​អី​ទៀត​ ទៅ​មើល​ពី​វិធី​នោះ​តើ​វា​ងាយ​ស្រួល​កម្រិត​ណា​?
ជំហានទី១៖ ជា​ដំបូង​អ្នក​ត្រូវ​ទៅ​ទាញ​យក​Plug-in ​ដែល​មាន​ឈ្មោះ​ថា​ Flushipranie ​របស់​Firefox​មក​ដំឡើង​ជា​មុន​សិន។ អ្នក​អាច​ទាញ​យក​បាន​តាមរយៈ​តណ​ភ្ជាប់នេះ​ https://addons.mozilla.org/en-US/firefox/addon/fluschipranie/

ជំហានទី២៖ នៅ​ពេល​ចូល​ដល់​ទំព័រ​នោះ​ អ្នក​នឹង​ឃើញ​ប៊ូតុង​ព​ណ៌​ខៀវ​ដែល​មាន​សរសេរ​ថា ​“Continue to Download”។ សូម​ចុច​នៅ​លើ​ប៊ូតុង​នោះ​។


ជំហានទី៣៖ បន្ទាប់មកអ្នកនឹងឃើញទំព័រមួយទៀត ដែលមានប៊ូតុងពណ៌លឿងដែលដាក់ថា “Accept and Install”។ សូមចុចនៅលើប៊ូតុងនោះ។ បន្ទាប់ពីចុចនៅលើប៊ូតុងនោះ អ្នកនឹងឃើញផ្ទាំងមួយលេចឡើង ដែលមានប៊ូតុង២ សូមចុចនៅលើប៊ូតុង “Install Now”។

ជំហានទី៤៖ បិទ​Firefox​ រួច​ហើយ​បើក​ដំណើរ​ការ​ឡើងវិញ​។
ជំហានទី៥៖ ដើម្បី​ធ្វើ​ការ​ទាញ​យក​រូបថត​ក្នុង​Album​ ណា​មួយ​ទាំង​អស់​បាន​ សូមចុច​Mouse​ ស្តាំ​នៅ​លើ​Album​ នោះ​រូច​ជ្រើសរើស​Fuschipranie’s Download។ បន្ទាប់​មកអ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​លេច​ឡើង​ដើម្បី​ឲ្យ​អ្នក​បំពេញ​ឈ្មោះ​ ខាង​ដើម​របស់​រូបថត​។ ប្រសិន​បើអ្នក​ចង់​យក​តាម​ឈ្មោះ​ដែល​ផ្តល់​ឲ្យ​ដោយ​Facebook​ អ្នក​មិន​ចាំ​បាច់​បំពេញ​អ្វី​ទេ​ គ្រាន់​តែ​ចុច ​OK​ ជា​ការ​ស្រេច​។

ជំហានទី៦៖ បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ទៀត​លេច​ឡើង​ ដើម្បី​ឲ្យ​អ្នក​ជ្រើស​រើស​ទី​តាំង​ដើម្បី​រក្សា​ទុក​រូបថត​ទាំងនោះ​។ បន្ទាប់​ពី​អ្នក​ធ្វើការ​ជ្រើសរើស​ ទីតាំង​រួច​ហើយ​ អ្នក​ចុច​នៅ​លើ​ប៊ូតុង​ OK ​ជា​ការ​ស្រេច​។ ​បន្ទាប់​ពី​ទាញ​យក​ចប់ ​អ្នក​អាច​រក​ឃើញ​រូបថត​ទាំង​អស់​នៅ​ក្នុង​ទី​តាំង​ដែលអ្នក​បាន​កំណត់​។


ប្រភពៈ http://kumnit.com

0 comments:

Post a Comment

back to top