បណាមគាថា
សម្មាសម្ពុទ្ធមតុលំ សសទ្ធម្មគណុត្តមំ អភិវាទិយ ភាសិស្សំ អភិធម្មត្ថសង្គហំ។ តត្ថ វុត្ថាភិធម្មត្ថា ចតុធា បរមត្ថតោ ចិត្តំ ចេតសិកំ រូបំ និព្វានមីតិ សព្វថា៕
ខ្ញុំឈ្មោះអនុរុទ្ធាចារ្យ សូមនមស្សការថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធជាម្ចាស់រកបុគ្គលដទៃប្រាកដស្មើរមិនបាន មួយអន្លើដោយព្រះសទ្ធម្ម និងប្រជុំនៃព្រះអរិយសង្ឃទាំង៨ពួក ដ៏ប្រសើរខ្ពង់ខ្ពស់ដោយគោរព ហើយនិងពោលនូវគម្ពីរព្រះអភិធម្មត្ថសង្គហៈ គឺកិរិយាបំព្រួញនូវសេចក្តីនៃព្រះអភិធម្ម។ រីអត្ថនៃព្រះអភិធម្ម ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ទុកក្នុងអភិធម្មទាំង៧គម្ពីរនោះ ដោយសេចក្តីសុខុមល្អិតក្រៃពេក ដោយចំណែកធម៌៤ប្រការគឺ ចិត្ត១ ចេតសិក១ រូប១ និព្វាន១ ត្រូវជា៤។
បរិច្ឆេទទី១
មាតិកា ១ ចិត្តសង្គហវិភាគ ១.១ កាមាវចរចិត្ត៥៤ដួង ១.១.១ អកុសលចិត្ត១២ដួង ១.១.១.១ លោភមូលចិត្ត៨ដួង៖ ១.១.១.២ ទោសមូលចិត្ត២ដួង៖ ១.១.១.៣ មោហមូលចិត្ត២ដួង៖ ១.១.២ អហេតុកចិត្ត១៨ដួង១.១.២.១ អកុសលវិបាកអហេតុកចិត្ត៧ដួងគឺៈ |
ចិត្តសង្គហវិភាគ
លោភមូលចិត្ត៨ដួង៖
- សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ
- សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ
- សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ
- សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ
- ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមាន
- ឧបេក្ខាសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គល
- ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមាន
- ឧបេក្ខាសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ លោភចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ ប្រកបដោយសង្ខារ គឺមានបុគ្គល
- ទោមនស្សសហគតំ បដិឃសម្បយុត្តំ អសង្ខារិកំ ទោសចិត្តប្រកបដោយទោមនស្សវេទនា និងព្រមដោយបដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត មិនប្រកបដោយសង្ខារ។
- ទោមនស្សសហគមំ បដិឃសម្បយុត្តំ សសង្ខារិកំ ទោសចិត្តប្រកបដោយទោមនស្សវេទនា និងព្រមដោយបដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត តែប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ វិចិកិច្ឆាសម្បយុត្តំ មោហចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយវិចិកិច្ឆា គឺសេចក្តីសង្ស័យ។
- ឧបេក្ខាសហគតំ ឧទ្ធច្ចសម្បយុត្តំ មោហចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយឧទ្ធច្ចៈ គឺសេចក្តីរាយមាយ។
អកុសលចិត្តមាន១២ គឺលោភមូលចិត្ត៨ ទោសមូលចិត្ត២ មោហមូលចិត្ត២ រួមគ្នាត្រូវជាអកុសលចិត្ត១២ដួង៕
អហេតុកចិត្ត១៨ដួង អហេតុកចិត្ត គឺដែលមិនមានហេតុបានដល់ លោភហេតុ ទោសហេតុ និងមោហហេតុ ផ្នែកខាងអកុសល។ អលោភហេតុ អទោសហេតុ និង អមោហហេតុ ផ្នែកខាងកុសលនិងអព្យាក្រិត។ អហេតុកចិត្តមាន៣ប្រភេទគឺ អកុសលវិបាកចិត្ត៧ កុសលវិបាកចិត្ត៨ និងកិរិយាចិត្ត៣ រួមគ្នាត្រូវជា១៨ដួង។
អកុសលវិបាកអហេតុកចិត្ត៧ដួងគឺៈ
- ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងចក្ខុទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ សោតវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងសោតទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ឃានវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងឃានទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ជិវ្ហាវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងជិវ្ហាទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ទុក្ខសហគតំ កាយវិញ្ញាណំ ចិត្តដឹងច្បាស់នូវអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នាក្នុងកាយទ្វារ ប្រកបដោយទុក្ខវេទនា។
- ឧបេក្ខាសហគតំ សម្បដិច្ឆន្នំ ចិត្តសម្រាប់ទទួលនូវអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ សន្តីរណំ ចិត្តសម្រាប់ពិចារណានូវអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងចក្ខុទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ សោតវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងសោតទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ឃានវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងឃានទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ ជិវ្ហាវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងជិវ្ហាទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- សុខសហគតំ កាយវិញ្ញាណំ ចិត្តដឹងច្បាស់នូវឥដ្ឋារម្មណ៍ គឺអារម្មណ៍ជាទីប្រាថ្នាក្នុងកាយទ្វារ ប្រកបដោយសុខវេទនា។
- ឧបេក្ខាសហគតំ សម្បដិច្ឆន្នំ ចិត្តសម្រាប់ទទួលនូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
- សោមនស្សសហគតំ សន្តីរណំ ចិត្តសម្រាប់ពីចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយសោមនស្សវេទនា។
- ឧបេក្ខាសហគតំ សន្តីរណំ ចិត្តសម្រាប់ពិចារណានូវឥដ្ឋារម្មណ៍ក្នុងទ្វារទាំង៥ ប្រកបដោយឧបេក្ខាវេទនា។
អហេតុកកិរិយាចិត្ត៣ដួងគឺៈ
- ឧបេក្ខាសហគតំ បញ្ចទ្វារាវជ្ជនំ ចិត្តសម្រាប់នឹករកនូវអារម្មណ៍ក្នុងទ្វារទាំង៥ប្រការ ប្រកបដោយឧបេក្ខាវេទនា។
- ឧបេក្ខាសហគតំ មនោទ្វារាវជ្ជនំ ចិត្តសម្រាប់នឹករកនូវអារម្មណ៍ក្នុងមនោទ្វារ ប្រកបដោយឧបេក្ខាវេទនា។
- សោមនស្សសហគតំ ហសិតុប្បាទចិត្តំ ចិត្តដែលរីករាយប្រកបដោយសោមនស្សវេទនា។
សត្តាកុសលបាកានិ បុញ្ញបាកានិ អដ្ឋធា ក្រិយាចិត្តានិ តីណីតិ អដ្ឋារស អហេតុកា។ បាបាហេតុកមុត្តានិ សោភណានីតិ វុច្ចរេ ឯកូនសដ្ឋី ចិត្តានិ អថេកនវុតីបិ វា៕
អកុសលវិបាក៧ កសលវិបាក៨ អហេតុកកិរិយា៣ រួមគ្នាត្រូវជាអហេតុកចិត្ត១៨ ចិត្តដែលផុតចាកអកុសល១២ អហេតុកចិត្ត១៨ ឈ្មោះថាសោភណចិត្ត។ សោភណចិត្តមាន៥៩ដួង គឺកាមាវចរសោភណចិត្ត២៤ដួង រូបាវចរសោភណចិត្ត១៥ដួង អរូបាវចរសោភណ១២ដួង លោកុត្តរសោភណចិត្ត៨ដួង រួមគ្នាត្រូវជាសោភណចិត្ត ៥៩ដួងដោយសង្ខេប។ បើចែកចិត្តដោយពិស្តារវិញ ត្រង់លោកុត្តរចិត្តនោះញែកចេញដោយឈានជាបញ្ចកន័យ ជាចិត្ត៤០ដួង យកមករួមគ្នា ត្រូវជាសោភណចិត្ត៩១ដួង។ កាមាវចរសោភណចិត្ត២៤ដួង កាមាវចរសោភណចិត្ត២៤ដួង គឺសហេតុកកាមាវចរកុសល៨ដួង សហេតុកកាមាវចរវិបាក៨ដួង សហេតុកកាមាវចរកិរិយា៨ ឬនឹងហៅថា មហាកុសល មហាវិបាក មហាកិរិយា ដូច្នេះវិញក៏បាន។
មហាកុសលចិត្ត៨ដួង
- សោមនស្សសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញាមិនប្រកបដោយសង្ខារ គឺមិនមាន
- សោមនស្សសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ គឺមានបុគ្គល
- សោមនស្សសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ សសង្ខារិកំ កុសលចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កុសលចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញាមិនប្រកបដោយសង្ខារ គឺមិនមាន
- សោមនស្សសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ គឺមានបុគ្គល
- សោមនស្សសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ សសង្ខារិកំ វិបាកចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ វិបាកចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញាមិនប្រកបដោយសង្ខារ គឺមិនមាន
- សោមនស្សសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ គឺមានបុគ្គល
- សោមនស្សសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- សោមនស្សសហគតំ ញាណវិប្បយុត្តំ សសង្ខារិកំ កិរិយាចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណសម្បយុត្តំ សសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា និងព្រមដោយប្រាជ្ញា ប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា មិនប្រកបដោយសង្ខារ។
- ឧបេក្ខាសហគតំ ញាណវិប្បយុត្តំ អសង្ខារិកំ កិរិយាចិត្តប្រកបដោយឧបេក្ខាវេទនា តែប្រាសចាកប្រាជ្ញា ប្រកបដោយសង្ខារ។
វេទនាញាណសង្ខារភេទេន ចតុវីសតិ សហេតុកាមាវចរបុញ្ញបាកក្រិយា មតា កាមេ តេវីស បាកានិ បុញ្ញាបុញ្ញានិ វីសតិ ឯកាទសក្រិយា ចេតិ ចតុប្បញ្ញាស សព្វថា៕ សរុបកាមាវចរសោភណចិត្ត២៤ដួង សោភណចិត្ត២៤ គឺកុសលចិត្ត៨ វិបាកចិត្ត៨ កិរិយាចិត្ត៨ ដែលព្រះសម្មាសម្ពុទ្ធសម្តែងហើយ ផ្សេងគ្នាដោយវេទនា២ គឺសោមនស្ស១ ឧបេក្ខា១ និង ផ្សេងដោយគ្នាដោយញាណ២ គឺញាណសម្បយុត្ត១ ញាណវិប្បយុត្ត១ និងផ្សេងគ្នាដោយសង្ខារ២ គឺអសង្ខារិក១ សសង្ខារិក១។
សរុបកាមាវចរវិបាកចិត្ត២៣ដួង កាមាវចរចិត្តចាត់ជាវិបាក២៣ គឺអកុសលវិបាក៧ កុសលវិបាក៨ មហាវិបាក៨ រួមជា២៣ដួងដូច្នេះ។ កុសល និងអកុសលចិត្ត២០ គឺមហាកុសល៨ អកុសលចិត្ត១២ រួមគ្នាត្រូវជា២០ដួងដូច្នេះ។ កិរិយាចិត្ត១១ គឺមហាកិរិយា៨ អហេតុកកិរិយា៣ រួមគ្នាត្រូវជា១១ដួងដូច្នេះ។ រួមទាំងអស់ត្រូវជាកាមាវចរចិត្ត៥៤ដូច្នេះ។
សរុបកាមាវចរអព្យាកតចិត្ត៣៤ដួង អកុសលចិត្ត១២ ជាបាប មហាកុសល៨ ជាបុណ្យ វិបាក២៣ និងកិរិយា១១ រួមគ្នាត្រូវជាអព្យាកតចិត្ត៣៤ដួង។
ចប់ កាមាវចរចិត្ត៥៤ រូបាវចរចិត្ត១៥ដួង រូបាវចរចិត្ត១៥ គឺរូបាវចរកុសល៥ រូបាវចរវិបាក៥ រូបាវចរកិរិយា៥ រួមជា១៥ដួង។ រូបាវចរកុសល៥
- បឋមជ្ឈាន មានអង្គ៥គឺ វិតក្កៈ សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១ វិចារៈ សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១ បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្ត
- ទុតិយជ្ឈាន មានអង្គ៤គឺ វិចារៈ១ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- តតិយជ្ឈាន មានអង្គ៣គឺ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- ចតុត្ថជ្ឈាន មានអង្គ២គឺ សុខៈ១ ចិត្តេកគ្គតា១។
- បញ្ចមជ្ឈាន មានអង្គ២គឺ ចិត្តេកគ្គតា១ ឧបេក្ខា១។
- បឋមជ្ឈាន មានអង្គ៥គឺ វិតក្កៈ សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១ វិចារៈ សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១ បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្ត
- ទុតិយជ្ឈាន មានអង្គ៤គឺ វិចារៈ១ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- តតិយជ្ឈាន មានអង្គ៣គឺ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- ចតុត្ថជ្ឈាន មានអង្គ២គឺ សុខៈ១ ចិត្តេកគ្គតា១។
- បញ្ចមជ្ឈាន មានអង្គ២គឺ ចិត្តេកគ្គតា១ ឧបេក្ខា១។
- បឋមជ្ឈាន មានអង្គ៥គឺ វិតក្កៈ សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១ វិចារៈ សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១ បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្ត
- ទុតិយជ្ឈាន មានអង្គ៤គឺ វិចារៈ១ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- តតិយជ្ឈាន មានអង្គ៣គឺ បីតិ១ សុខៈ១ ចិត្តេកគ្គតា១។
- ចតុត្ថជ្ឈាន មានអង្គ២គឺ សុខៈ១ ចិត្តេកគ្គតា១។
- បញ្ចមជ្ឈាន មានអង្គ២គឺ ចិត្តេកគ្គតា១ ឧបេក្ខា១។
បញ្ចធា ឈានភេទេន រូបាវចរមានសំ បុញ្ញបាកក្រិយាភេទា តំ បញ្ចទសធា ភវេ៕ រូបាវចរចិត្ត១៥ ញែកចេញដោយឈាន៥ គឺកុសល៥ វិបាក៥ កិរិយា៥ រួមគ្នាជា១៥។
ចប់ រូបាវចរចិត្ត១៥ អរូបាវចរចិត្ត១២ដួង អរូបាវចរចិត្ត១២ គឺអរូបាវចរកុសល៤ អរូបាវចរវិបាក៤ អរូបាវចរកិរិយា៤ រួមគ្នាជា១២។ អរូបាវចរកុសល៤
- អាកាសានញ្ចាយតន ព្រះយោគាវចរដែលជាអ្នកចម្រើនឈាន យកអាកាដែលបើកកសិណហើយ មកជាអារម្មណ៍ គឺបដិភាគនិមិត្តដែលកើតអំពី
- វិញ្ញាណញ្ចាយតន ព្រះយោគាវចរសំដៅយក ឬស្រាវយកនូវបឋមារូបចិត្តមកជាអារម្មណ៍ បរិកម្មថា «វិញ្ញាណមានទីបំផុតមិនមានៗ» បរិកម្មទៅ
- អាកិញ្ចញ្ញាយតន ព្រះយោគាវចរមិនបានកាន់យកនូវទុតិយារូបចិត្តមកជាអារម្មណ៍ លោកកំណត់យកនូវបឋមារូបចិត្ត ដែលផ្សាយនៅនោះថា
- នេវសញ្ញានាសញ្ញាយតន ព្រះយោគាវចរដែលចម្រើនឈាន មិនបានកាន់យកនួវនត្ថិភាព គឺចំណែកដែលថាមិនមាននោះមកជាអារម្មណ៍ឡើយ
អរូបាវចរវិបាក៤
- អាកាសានញ្ចាយតន ព្រះយោគាវចរដែលជាអ្នកចម្រើនឈាន យកអាកាដែលបើកកសិណហើយ មកជាអារម្មណ៍ គឺបដិភាគនិមិត្តដែលកើតអំពី
- វិញ្ញាណញ្ចាយតន ព្រះយោគាវចរសំដៅយក ឬស្រាវយកនូវបឋមារូបចិត្តមកជាអារម្មណ៍ បរិកម្មថា «វិញ្ញាណមានទីបំផុតមិនមានៗ» បរិកម្មទៅ
- អាកិញ្ចញ្ញាយតន ព្រះយោគាវចរមិនបានកាន់យកនូវទុតិយារូបចិត្តមកជាអារម្មណ៍ លោកកំណត់យកនូវបឋមារូបចិត្ត ដែលផ្សាយនៅនោះថា
- នេវសញ្ញានាសញ្ញាយតន ព្រះយោគាវចរដែលចម្រើនឈាន មិនបានកាន់យកនួវនត្ថិភាព គឺចំណែកដែលថាមិនមាននោះមកជាអារម្មណ៍ឡើយ
អរូបាវចរកិរិយា៤
- អាកាសានញ្ចាយតន ព្រះយោគាវចរដែលជាអ្នកចម្រើនឈាន យកអាកាដែលបើកកសិណហើយ មកជាអារម្មណ៍ គឺបដិភាគនិមិត្តដែលកើតអំពី
- វិញ្ញាណញ្ចាយតន ព្រះយោគាវចរសំដៅយក ឬស្រាវយកនូវបឋមារូបចិត្តមកជាអារម្មណ៍ បរិកម្មថា «វិញ្ញាណមានទីបំផុតមិនមានៗ» បរិកម្មទៅ
- អាកិញ្ចញ្ញាយតន ព្រះយោគាវចរមិនបានកាន់យកនូវទុតិយារូបចិត្តមកជាអារម្មណ៍ លោកកំណត់យកនូវបឋមារូបចិត្ត ដែលផ្សាយនៅនោះថា
- នេវសញ្ញានាសញ្ញាយតន ព្រះយោគាវចរដែលចម្រើនឈាន មិនបានកាន់យកនួវនត្ថិភាព គឺចំណែកដែលថាមិនមាននោះមកជាអារម្មណ៍ឡើយ
សេចក្តីដែលសម្តែងមកនេះ ជាការចម្រើននូវអរូបាវចរកុសលទាំង៤ ឯអរូបាវចរវិបាក និងអរូបាវចរកិរិយានោះក៏ដូចគ្នានឹងកុសលដែរថាបើនឹងចាត់ ដោយភូមិ ក៏ជាអរូបាវចរភូមិផងគ្នា បើនឹងពោលដោយជាតិ អរូបាវចរកុសល ជាកុសលជាតិ អរូបាវចរវិបាក និងអរូបាវចរកិរិយា ជាអព្យាកតជាតិ អរូបាវចរ កុសលជាអ្នកតាក់តែង ជាតិ ភព សម្បត្តិ ជាអ្នកដឹកនាំឲ្យបដិសន្ធិ អរូបាវចរវិបាកជាតួបដិសន្ធិ ជាអ្នកសោយនូវសម្បត្តិ ឯអរូបាវចរកុសល និងអរូបាវចរកិរិយា ក៏ដូចគ្នាមិនមានប្លែកគ្នា មានឧបមាដូចតួត្រា មិងស្នាមរបស់ត្រា ឬដូចស្រមោលក្នុងកញ្ចក់និងអ្នកដែលឆ្លុះនូវកញ្ចក់ ដូចបានពោលមកហើយនោះ ផ្សេងគ្នាតែ ទីកើតគឺអរូបាវចរកុសល កើតក្នុងសន្តានបុថុជ្ជន និងសេក្ខបុគ្គល ឯអរូបាវចរកិរិយា កើតក្នុងសន្តានព្រះខីណាស្រព។
អាលម្ពណប្បភេទេន ចតុធា រុប្បមានសំ បុញ្ញបាកក្រិយាភេទា បុន ទ្វាទសធា ឋិតំ៕
អរូបាវចរចិត្តមាន៤ប្រការ ដោយប្រភេទនៃអារម្មណ៍ លោកចាត់ម្តងទៀតមាន១២ ប្រការ ព្រោះផ្សេងគ្នាដោយអរូបាវចរកុសល៤ អរូបាវចរវិបាក៤ អរូបាវចរកិរិយា៤ ជា១២ប្រការដូច្នេះ។
ចប់ អរូបាវចរចិត្ត១២
លោកុត្តរចិត្ត៨ ឬ៤០ដួង លោកុត្តរចិត្ត៨គឺ មគ្គ៤ ផល៤ រួមគ្នាត្រូវជា៨។
លោកុត្តរចិត្ត៨គឺ៖
- សោតាបត្តិមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលដល់ហើយក្នុងដើមនៃធម៌ដូចជាខ្សែឈ្មោះថាសោតៈ។
- សកទាគាមិមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលដែលមកកាន់មនុស្សលោកនេះអស់វារៈម្តង ដោយអំនាចនៃបដិសន្ធិ។
- អនាគាមិមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលដែលមិនមកកាន់កាមធាតុឰដ៏ខាងក្រោម ដោយអំនាចនៃបដិសន្ធិឡើយ។
- អរហត្តមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលមានកិរិយាធ្វើបាបកម្មក្នុងទីស្ងាត់មិនមាន។
- សោតាបត្តិផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលដល់ហើយនៃដើមធម៌ដូចជាខ្សែឈ្មោះសោតៈ។
- សកទាគាមិផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលដែលមកកាន់មនុស្សលោកនេះអស់វារៈម្តង ដោយអំនាចនែបដិសន្ធិ។
- អនាគាមិផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលដែលមិនមកកាន់កាមធាតុឰដ៏ខាងក្រោម ដោយអំនាចនឌបដិសន្ធិឡើយ។
- អរហត្តផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលមានកិរិយាធ្វើនូវបាបកម្មក្នុងទីស្ងាត់មិនមាន។
លោកុត្តរចិត្ត៨នេះ សម្តែងដោយសង្ខេប បើសម្តែងដោយពិស្តារវិញមានដល់៤០ គឺចែកចេញទៅដោយបញ្ចកន័យ គឺសោតាបត្តិមគ្គចិត្ត៥ សោតាបត្តិផលចិត្ត៥
សកទាគាមិមគ្គចិត្ត៥ សកទាគាមិផលចិត្ត៥ អនាគាមិមគ្គចិត្ត៥ អនាគាមិផលចិត្ត៥ អរហត្តមគ្គចិត្ត៥ អរហត្តផលចិត្ត៥ រួមគ្នាទាំងអស់ត្រូវជាលោកុត្តរចិត្ត៤០គត់។
លោកុត្តរចិត្តនោះ មានតែកុសល និងវិបាក ឯកិរិយាចិត្តមិនមាន មគ្គចិត្តជាកុសល ផលចិត្តជាវិបាក។
ចប់ លោកុត្តរចិត្ត៨ ឬ៤០
រូបាវចរចិត្ត និងលោកុត្តរចិត្ត លោកចែកទៅដោយឈាន៥ ជាបញ្ចកន័យដូចគ្នា ប្លែកតែអរូបាវចរចិត្តទាំង៤នោះលោករាប់បញ្ចូលទៅក្នុងបញ្ចមជ្ឈានព្រោះអង្គ
មាន២ គឺចិត្តេកគ្គតា១ ឧបេក្ខា១ ដូចគ្នានឹងបញ្ចមជ្ឈាន។
រូបាវចរឈានទាំង៤ គឺបឋមជ្ឈានចិត្ត១ ទុតិយជ្ឈានចិត្ត១ តតិយជ្ឈានចិត្ត១ ចតុត្ថជ្ឈានចិត្ត១។ ៤ឈាននេះក្នុងឈានមួយៗ រាប់ចិត្តបាន១១ៗ គ្រប់ឈានទាំង
៤ ឯបញ្ចមជ្ឈានចិត្ត រាប់ចិត្តបាន២៣។
ឈានចិត្ត១១នោះ គឺរូបាវចរ៣ ដែលជាកុសល១ វិបាក១ កិរិយា១ លោកុត្តរ៨ ដែលជាមគ្គចិត្ត៤ ផលចិត្ត៤ រួមជា១១ បញ្ចមជ្ឈានចិត្ត២៣ គឺរូបាវចរបញ្ចមជ្ឈាន
៣ អរូបាវចរបញ្ចមជ្ឈាន១២ លោកុត្តរបញ្ចមជ្ឈាន៨ ជា២៣។
រួមចិត្តសង្ខេបបញ្ចូលគ្នាទាំង៤ ភូមិគឺ អកុសលចិត្ត១២ ដែលជាលោភមូល៨ ទោសមូល២ មោហមូល២ ជា១២ កុសល២១ គឺ មហាកុសល៨ រូបាវចរកុសល៥
អរូបាវចរកុសល៤ លោកុត្តរកុសល៤ ជា២១ វិបាកចិត្ត៣៦ គឺអហេតុកវិបាក១៥ មហាវិបាក៨ មហគ្គតវិបាក៩ លោកុត្តរវិបាក៤ ជា៣៦ កិរិយាចិត្ត២០ គឺអហេតុកកិរិយា៣
មហាកិរិយា៨ មហគ្គតកិរិយា៩ ជា២០។
ចាត់ចិត្តតាមភូមិ៤ គឺកាមាវចរភូមិ៥៤ រូបាវចរភូមិ១៥ អរូបាវចរភូមិ១២ លោកុត្តរភូមិ៨ បួករូមជាចិត្ត៨៩ ដោយសង្ខេប។
ចិត្តពិស្តារ១២១ គឺកុសលចិត្ត៣៧ ដែលជាមហាកុសល៨ មហគ្គតកុសល៩ លោកុត្តរកុសល២០ ជា៣៧ វិបាកចិត្ត៥២ គឺ កាមាវចរវិបាក២៣ មហគ្គតវិបាក៩
លោកុត្តរវិបាក២០ ជា៥២ យកអកុសលចិត្ត១២ និងកិរិយាចិត្ត២០ បូកបញ្ចូលផងគ្នាត្រូវជាចិត្ត១២១។
ចិត្តសង្ខេប៨៩ នោះរាប់ថា១ យកចេតសិក៥២ និងនិប្ផន្នរូប១៨ និងទុក្ខ៤ គឺជាតិ ជរា ព្យាធិ មរណៈ បូកជា៧៥ ចាត់ជានាមធម៌ខាងក្នុង៧៥ រូបធម៌ខាងក្រៅ
៧៥ រួមជា១៥០ យកកិលេស១០ មកគុណជា១៥០០ហោង។
ឥតិ អភិធម្មត្ថសង្គហេ
ចិត្តសង្គហវិភាគោ នាម បឋមោ បរិច្ឆេទោ។
បរិច្ឆេទជាបឋម ឈ្មោះចិត្តសង្គហវិភាគ ក្នុងអភិធម្មត្ថសង្គហ
ចប់តែប៉ុណ្ណេះ
ចិត្តសង្គហវិភាគោ នាម បឋមោ បរិច្ឆេទោ។
បរិច្ឆេទជាបឋម ឈ្មោះចិត្តសង្គហវិភាគ ក្នុងអភិធម្មត្ថសង្គហ
ចប់តែប៉ុណ្ណេះ
0 comments:
Post a Comment