Friday, July 27, 2012

បង្កើតគណនី Apple Store ដោយគ្មាន Credit Card តាមរយៈ iDevice


ការបង្កើត​គណនី​សំរាប់​ចូលទៅ​ប្រើប្រាស់​ គេហទំព័រ ឬកម្មវិធី​លើបណ្តាញ​អិុនធឺណែតភាគ​ច្រើន​បំផុតត្រូវ​បាន​បើកទូលាយ និងផ្តល់​សិទ្ធិឲ្យអ្នក​ប្រើប្រាស់​គ្រប់​តំបន់​ទូរ​ទាំង​ពិភពលោក។ ប៉ុន្តែ ចំពោះ Apple Store វិញ​មិន​ដូច្នោះ​ទេ វាផ្តល់​សិទ្ធិ​ដល់​អ្នក​ប្រើប្រាស់​តែ​ក្នុង​បណ្តា​ប្រទេស​មួ​យ​ចំនួន​ ប៉ុណ្ណោះ។ ដូច្នេះ សំរាប់​លោក​អ្នក​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ មិនអាច​បង្កើត​វាបាន​ដោយ​សេរីឡើយ គឺទាមទា​រ​ឲ្យមាន Credit Card។ ដើម្បីដោះ​ស្រាយ​បញ្ហានេះ ក្រុមការងារ​យើងខ្ញុំសូម​លើកយក​ពីគន្លឹះ​ដែល​លោកអ្នក​ត្រូវតែ​អនុវត្តន៍​តាម ​លំដាប់​លំ​ដោយ​ដើម្បី​អាចឲ្យ iDevice (iPhone, iPod Touch & iPad) អាចបង្កើត​គណនី​នេះ​បាន​ដោយ​សេរី​បើទោះ​ជាគ្មាន Credit Card ក៏ដោយៈ

របៀបអនុវត្តន៍ៈ
1- ជាដំបូង សូម​បើក​ដំណើរ​ការ​កម្មវិធី App Store លើទូរស័ព្ទ iPhone, iPod Touch ឬ iPad របស់​លោក​អ្នក
2- បន្ទាប់មក ស្វែងរកកម្មវិធីណាមួយដែលដាក់ឲ្យដោនឡដដោយឥតគិតថ្លៃ (Free)
3- មុនពេលបន្ត​ទៅ​ជំហាន​មួយទៀត លោកអ្នកត្រូវ​ធ្វើការ​ដោនឡដ និងដំឡើង​កម្មវិធី Free នេះជាមុន​សិន ដោយ​ចុច​លើប៊ូតុង Free -> Install
4- បន្ទាប់មក សូមចុចលើ Create New Apple ID
5- បន្ទាប់​មកទៀត សូម​ជ្រើសរើស​ប្រទេស United States រួចចុច​លើប៊ូតុង Done -> Next
បញ្ចាក់ៈ ការបង្កើត​គណនី Apple Store ដោយគ្មាន Credit Card គឺផ្តល់ចំពោះ​ប្រទេស​មួយ​ចំនួន​ដូចជា Japan, Canada, United States ជាដើម ដូច្នេះ លោកអ្នក​ត្រូវជ្រើសរើស​ប្រទេសណាមួយ​ក្នុង​ចំណោម​នោះ។
6- បន្ទាប់​មក លោកអ្នកចាំបាច់អាន និងយល់​ព្រម​លើ​លក្ខខណ្ឌ​របស់ Apple Store នេះជា​មុខសិន រួចចុច​លើប៊ូតុង Agree នៅខាងក្រោម​ផ្ទាំង​កម្មវិធី​ដើម្បីបន្ត​ទៅជំហាន​មួយទៀត
7- ក្រោមផ្ទាំងកម្មវិធី New Account សូមបញ្ចូល​អាសយ​ដ្ឋាន​អីុមែល (email address), សំនួរសុវត្ថភាព (security question), ថ្ងៃកំណើត (birthday) និងបង្កើត Password (លេខសម្ងាត់) រួចបន្ត​ចុច​លើ​ប៊ូតុង Next
8- បន្ទាប់មក ក្នុងចន្លោះ Credit Card សូមជ្រើសរើសយក None ហើយព្យយាម​បំពេញព័ត៌មាន​មួយ​ចំនួនតាម​ចិត្តលោកអ្នក ប៉ុន្តែធ្វើ​យ៉ាង​ណា​ឲ្យត្រូវ​តាមទំរង់​ដែល​ទាមទារ រួចបន្ត​ចុចលើ​ប៊ូតុង Next
9- បន្ទាប់​មកទៀត នឹងមាន​សារមួយ​បង្ហាញឡើង នែនាំឲ្យលោក​អ្នកបន្តចូលទៅ​កាន់អាសយដ្ឋាន​អុីមែល​ដែល​បាន​បំពេញ​ខាងលើ​ ដើម្បីធ្វើការ​ផ្ទៀងផ្ទាត់ និងដើម្បីអាច​ប្រើប្រាស់​គណនីរបស់ Apple Store ដែល​បាន​បង្កើតនោះ សូមចុច​លើប៊ូតុង Done នៅខាង​លើផ្ទាំង​កម្មវិធីនេះ។
10- សូមបើកអាសយដ្ឋានអីុមែល​ដែល​បាន​បំពេញ​ខាង​លើ​ តាមកម្មវិធី Safari រួចចូល​ទៅកាន់ Inbox នោះលោកអ្នក​នឹង​ឃើញ​សារ​ថ្មីមួយ​ដែល Apple Store បាន​ផ្ញើមក
11- សូមបើកសារ​នោះ រួចចុច​លើពាក្យ Verify now បន្ទាប់មក ក្នុងប្រអប់ Apple ID និង Password សូមបំពេញ​ឈ្មោះ​អីុមែល និងលេខ​សម្ងាត់​ដែលលោកអ្នក​បាន​បង្កើតខាងលើ រួចបន្តចុច​លើប៊ូតុង Verify Address ជា​ការ​ស្រេច។
12- បន្ទាប់ពីការបង្កើតគណនី Apple Store បានជោគជ័យហើយ លោកអ្នក​នឹងអាច​រីករាយជា​មួយ​កម្មវិធី iTune, iBook និង App Store នៅ​លើ​ទូរស័ព្ទ iPhone, iPod Touch & iPad ឬលើ​ម៉ាស៊ីនកុំព្យូទ័រ​ជា​មិន​ខាន៕
ប្រភពៈhttp://www.mpmag.com.kh

0 comments:

Post a Comment

back to top