សំណោករបស់យាយ
ដោយៈព្រះភិក្ខុវជិរប្បញ្ញោ
សាន សុជា
នាម សាន សុជា
សរសេរកូនច្បាប់
ជាទីសណ្តាប់
សូមអត់ទោសពៃរ៍ ។
|
សូមលើកហត្ថា
ជូនញាតិសន្តាន
បើមិនគួរគាប់
|
||
នេះនឹងបរិយាយ
មនុស្សចាស់ស្រីៗ
កាលនៅក្មេងវ័យ
មានន័យតទៅ ។
|
ពីការសោកស្តាយ
ដែលគាត់ស្រណោះ
តែងជាកព្យខ្លី
|
||
ស្តាយអើយសែនស្តាយ
ដែលចាស់ហួសទៅ
រូបគ្មានហ្មងសៅ
ចែចូវគ្រប់គ្នា ។
|
ស្តាយរូបរាងកាយ
កាលនៅក្រមុំ
កម្លោះតាមផ្លូវ
|
||
ស្តាយអើយសែនស្តាយ
រឹងមាំគួរដែរ
ក្រឡាស់ប្រួលប្រែ
កែក៏មិនបាន ។
|
ស្តាយធ្មេញទាំងឡាយ
ដល់ពេលខ្លួនចាស់
បាក់ជាហូរហែរ
|
||
ស្តាយអើយសែនស្តាយ
ម៉ដ្ឋល្អឥតខ្ចោះ
ជ្រួញស្វិតកក្រោះ
គេលែងត្រូវការ។
|
សាច់ស្បែកទាំងឡាយ
ដល់ពេលខ្លួនចាស់
ពួកអ្នកកម្លោះ
|
||
ស្តាយអើយសែនស្តាយ
គ្មានទាស់ត្រង់ណា
តែងលង់ចិន្តា
ក៏សូត្រធម៌ខុស ។
|
វង់ភ័ក្រ្តឆើតឆាយ
ប្រុសណាឃើញហើយ
សូម្បីអាចារ្យ
|
||
ស្តាយអើយសែនស្តាយ
ភ្លឺល្អទាំងអស់
ល្វតល្វន់ឥតខ្ចោះ
លែងស្រស់ទៀតហើយ។
|
ក្រចកទាំងឡាយ
សមនឹងម្រាមដៃ
ឥឡូវប្រែអស់
|
||
ស្តាយនេត្រាខ្ញុំ
ភ្នែកពុំព្រិលឡើយ
មើលលែងច្បាស់ហើយ
ជួយលៃលកផង ។
|
កាលនៅក្រមុំ
ដល់ពេលខ្លួនចាស់
ជាងវ៉ែនតាអើយ
|
||
កាលរូបនៅក្មេង
រូបកាយម្តងៗ
ស័ក្តិសមឥតហ្មង
លាកញ្ចក់ហើយ ។
|
ពេលខ្ញុំតាក់តែង
ឆ្លុះមើលកញ្ចក់
ហុកឆ្នាំកន្លង
|
||
កាលនៅក្រមុំ
សមគ្មានទាស់ឡើយ
ក៏មិនព្រងើយ
ហេងស៊យដាច់សីល ។
|
រូបសម្រស់ខ្ញុំ
សូម្បីលោកសង្ឃ
មិនសង្រួមហើយ
|
||
និយាយយ៉ាងនេះ
ដោយគំនិតខិល
លោកយាយទ្រង់សីល
ចេះតែថាទេ ។
|
មិនមែនត្រិះរិះ
មិនមែនបង្អាប់
ដោយមាត់រអិល
|
||
តែថាភាពពិត
មិនថាយើងគេ
គ្មាននៅសល់ទេ
ចាស់ឥតសល់សោះ ។
|
តែមានជីវិត
កើតមកត្រូវចាស់
ថៅកែខ្ញុំគេ
|
||
ដូច្នេះគួរគិត
រួតរះគ្នាន់គ្នេរ
កាន់សីលនឹងគេ
ជេរកូននៅផ្ទះ ។
|
ត្រូវមានគំនិត
ប្រញាប់សាងទាន
កុំនៅទំនេរ
|
||
រៀនព្រះសទ្ធម្ម
ចិត្តឳ្យល្អល្អះ
រង់ចាំខ្លួនចាស់
ថាទាស់ចាស់ជ្រុល ។
|
ដើម្បីអប់រំ
កុំនៅអែអង់
ដល់ស្តាប់លែងច្បាស់
|
||
ធម៌ជាឳសថ
បំបាត់ជាតិពុល
ច្បាស់ព្រះពន្យល់
ព្រះនិព្វានហោង ។
|
ពិសេសបំផុត
បើសត្វណាត្រាប់
សត្វនោះនឹងដល់
|
||
ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា
|
ព.ស. ២៥៤៥
គ.ស. ២០០២
ដោយៈភិក្ខុវជិរប្បញ្ញោ
សាន សុជា
|
0 comments:
Post a Comment