១- បុព្វេនិវាសានុស្សតិញ្ញាណ
ញាណគឺការរលឹកឃើញនូវខន្ធបញ្ចកៈ(ខន្ធ៥) ក្នុងជាតិមុន។
ការដឹងនូវជាតិ គឺការរលឹកឃើញនូវខន្ធបញ្ចកៈដែលធ្លាប់កើត ធ្លាប់នៅក្នុងភពមុន បាន
គឺរលឹកឃើញជាតិថយក្រោយក្នុងកាលដែលកន្លងទៅហើយ តាំងអំពីមួយជាតិ ពីរ ជាតិ បីជាតិ
រហូតដល់អនេកជាតិថា “ក្នុងកាលនោះអាត្មាអញបានកើតក្នុងទីនោះ មានឈ្មោះយ៉ាងនេះ
មានគោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ មាន សុខទុក្ខយ៉ាងនេះ
មានអាយុប៉ុណ្ណេះៗជាដើម។ លុះច្យុតអំពីជាតិនោះហើយ ក៏ទៅកើតក្នុង ទីនោះៗ
លុះមកអំពីទីនោះក៏មកកើតក្នុងទីនេះ”។ ការយល់ធ្លុះធ្លាយឃើញព្រឹត្តិការណ៍
របស់ជាតិក្នុងកាលមុនដូច្នេះ ទើបឈ្មោះថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល
កើតវិលស្លាប់តាមយថាកម្មរបស់សត្វ។
២- ចុតូបបាតញ្ញាណ
ញាណក្នុងការកំណត់ឃើញនូវចុតិនិងបដិសន្ធិនៃពួកសត្វ។
ការដឹងច្បាស់នូវចុតិនិងបដិសន្ធិ គឺការឃ្លាតចាកជីវិតនិងការចាប់កំណើតបាន
ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់កំណើតក៏មាន ដឹងច្បាស់ថា
“ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ
ដោយអំណាចផលវិបាកនៃការប្រព្រឹត្តរបស់ពួកសត្វ”។ ការដឹងច្បាស់នូវចុតិនិងបដិសន្ធិនៃ
ពួកសត្វដូច្នេះ ទើបឈ្មោះថា “ចុតូបបាតញ្ញាណ”។
៣- អាសវក្ខយញ្ញាណ ញាណក្នុងការធ្វើឲ្យអស់នូវអាសវៈ ។
ការដឹងច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការដឹងច្បាស់តាមពិតថា “នេះជាទុក្ខ
នេះជាសមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះជាមគ្គ
(ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជាហេតុដលែលអោយកើតអាសវៈ នេះជា
សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចាក
អាសវៈទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ
របស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណីកិច្ចរបស់អញ
បានសម្រេចហើយ កិច្ចដែលត្រូវចម្រើនតទៅទៀតពុំមានឡើយ”។
ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ឃើញច្បាស់នូវបដិបទាជាទីញ៉ាំងអាសវៈឲ្យអស់ ទៅ
ហើយទ្រង់សំដែងធម៌ប្រៀនប្រដៅពុទ្ធបរិស័ទឲ្យប្រតិបត្តិដើម្បីធ្វើអាសវៈឲ្យអស់ទៅ
ដូច្នេះទើបឈ្មោះថា “អាសវក្ខយញ្ញាណ”។
វិជ្ជាទាំងបីប្រការនេះឈ្មោះថា អង្គនៃសម្មាសម្ពោធិញ្ញាណ។
មាតិកា
- วิชาปรัชญาเบื้องต้น (1)
- កំណាព្យ (4)
- គន្លឹះខ្លីៗ (17)
- គាថាធម្មបទ (2)
- ចាប៉ី (1)
- ជាតក (4)
- ជីវប្រវត្តិ (4)
- ធម៌ភត្តានុមោទនា (3)
- ធម៌សូត្រផ្សេងៗ (3)
- ពុទ្ធប្រវត្តិ (3)
- ព្រះអភិធម្ម (10)
- វីដេអូ (11)
- សម្លេង (1)
- អត្ថបទ (7)
អត្ថបទប្រចាំខែ
-
▼
2012
(87)
-
▼
July
(47)
- សម្តែងព្រះធម៌ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
- ធម៌នមស្ការ ព្រះរតនត្រៃ
- ចាប៉ីរឿង គុដវង្ស (Chapey: the story of Gudavong)
- ពាក្យពោលសរសើរលោកអ្នកសមែ្តងធម៌
- សហម្បតិយព្រហ្ម
- ស្មូត្រៈ ខមាទោសមាតាបិតា
- អង្គនៃឧបោសថសីល ឬ សីល៨
- តើលោកអ្នកស្គាល់ Pishing និង hacker ដែរទេ?
- Skype ក៏ចាប់ផ្ដើមមានមេរោគរំខានដែរ «សូមមើ...
- ដើម្បីបង្កើតគេហទំព័រមួយ តើចាំបាច់ត្រូវដឹងអ...
- មើលកាមេរ៉ាវីដេអូនៅជុំវិញពិភពលោក
- គណិតវិទ្យារីករាយ៖ គុណលេខ២ខ្ទង់ស្វ័យគុណ២ ដែលបញ្ចប់ដ...
- ទាញយក(Download)រូបថតទាំងAlbumពីFacebook នៅក្នុងFir...
- បញ្ឈប់ការទទួលអ៊ីមែលរំខានពី Facebook
- ដាក់ឱ្យSkypeដំណើរការជាភាសាខ្មែរ
- ការផ្លាស់ប្ដូរ language string នៅក្នុង Joomla 2.5
- បរិច្ឆេទទី ២
- បរិច្ឆេទទី ១
- បង្កើតគណនី Apple Store ដោយគ្មាន Credit Card តាមរយៈ...
- មិនអនុញ្ញាតឲ្យជនមិនស្គាល់មុខ Call ចូលនៅល...
- របៀបបិទ ឬ បើក Email Notifications ពី Facebook
- កំណត់ឱ្យកម្មវិធី VLCអាចបញ្ជាពីចម្ងាយបាន...
- No title
- กรรมฐาน 40
- សំណោករបស់យាយ
- នក្ខត្តជាតក
- ចូឡបទុមជាតក
- មន្ធាតុជាតក
- ធម្មទានឈ្នះអស់ទានទាំងពួង
- ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហា សុមេធាធិបតី...
- ព្រះរាជជីវប្រវត្តិសង្ខេបសម្ដេចព្រះអគ្គមហាស...
- ความหมายและประวัติความเป็นมาของ Web Browser
- ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ
- កតញ្ញុតា ភាវៈអ្នកដឹងគុណ
- បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា
- វានរិន្ទជាតក
- ពុទ្ធកិច្ច ៥ យ៉ាង
- សតិបដ្ឋាន ៤
- วิปัสสนาญาณ 16
- វិជ្ជា ៨
- វិជ្ជា ៣
- សាសនាជាអ្វី?
- The Life of Buddha
- History of Buddhism
- ពុទ្ធប្រវត្តិ
- พุทธประวัติ
- Life of The Buddha
-
▼
July
(47)
វេបសាយព្រះធម៌
About Blogger
- How to Add Rainbow Color Effect For Your Links In Hover For Blogger / Blogspot
- Add Side Bar Menu..
- Add Animated Recent Posts
- Add Falling Snowflakes
- Add Recomended For You
- How to Add Snow Effect Mouse Cursor Area
- How to add the Twitter Flying Bird
- Numbered Page Navigation For Blogger
- Add Static Facebook Pop Out Like Box
- How to add Back-to-Top Buttom
- Numbered Page Navigation For Blogger
- How to Add Snow Effect Mouse Cursor Area
0 comments:
Post a Comment