ឥឡូវនេះជាមួយ Joomla 2.5.1 គឺបានបង្កើតនៅក្នុង language string search ជាមួយនឹងការផ្លាស់ប្ដូរ plugin ដែលធ្វើឱ្យមានទំនាក់ទំនងជាមួយ simple task។តាមពិតទៅតម្រូវការរបស់វាមិនចាំបាច់មានចំណេះដឹងខាងកូដក៏ បានដែរ។ម្យ៉ាងទៀតវាគ្មានផលប៉ះពាល់ទៅលើឯកសារសំខាន់ៗឡើយ ទោះបីជាអ្នកបានលុបក៏ដោយ ក៏ការផ្លាស់ប្ដូររបស់អ្នកនឹងត្រឡប់មកដូចដើមវិញដ៏ដែរ។
សម្រាប់នៅខាងក្រោមនេះយើងនឹងបង្ហាញឱ្យអ្នកឃើញពីការប្រើប្រាស់ tutorial៖
- របៀបធ្វើ activate language manager
- របៀបស្វែងរកភាពថេរ និងតម្លៃរបស់វាដែលអាចឱ្យអ្នកធ្វើការផ្លាស់ប្ដូរបាន
- វិធីក្នុងការផ្លាស់ប្ដូរបែបងាយៗ
១.ការ Enable នៅក្នុង plugin ‘System – Language Filter’
សូមចុចពាក្យ Extensions ដែលនៅលើ toolbar នោះ> បន្ទាប់មករើសយកពាក្យ Plugin Manager ។លោកអ្នកត្រូវ Enable ទៅលើ System Language Filter ជាមុនសិនដោយចុចនៅត្រង់ status តាមការចង្អុលបង្ហាញ ដោយពណ៌បៃតងមានន័យថាបើក និងពណ៌ក្រហមមានន័យថាបិទ។
-ការ Access ទៅកាន់ Language Manger៖
ជាដំបូងត្រូវ Access ទៅកាន់ Language Manger > ដោយចុចលើពាក្យ Extensions បន្ទាប់មករើសយកពាក្យ Language Manger។
២.ការចូលទៅកាន់ overrides panel
បន្ទាប់មកវានឹងបង្ហាញផ្ទាំងម៉ឺនុយ panel មួយដែលស្ថិតនៅលើ Language Manager Page សូមចុចលើពាក្យ Overrides។
៣.ការជ្រើសរើស view
នៅត្រង់នេះសូមធ្វើការជ្រើសរើស view នៅក្នុងប្រអប់មួយដែលនៅផ្នែកស្ដាំ បន្ទាប់មកចុចលើពាក្យ New។ដោយឡែកប្រសិនជាអ្នកមិនទាន់បានបង្កើតនូវ overrides ណាមួយនោះ អ្នកនឹងទទួលបានតារាងទទេហើយត្រូវបង្ខំចិត្តបង្កើតពួកវាម្ដងទៀត។នៅក្នុងនោះផងដែរ គឺមាន views ពីរដើម្បីជ្រើសរើសពី site view និង view របស់ administrator។ម្យ៉ាងទៀតសម្រាប់ពួកវានីមួយៗនឹងផ្ដល់ឱ្យអ្នកនូវលទ្ធផលខុសៗគ្នា។
ចំណែកនៅផ្នែកខាងឆ្វេងនៃទំព័រអ្នកនឹងឃើញ form សម្រាប់បង្កើត override យ៉ាងណាមិញអ្នកគឺនៅមិនទាន់អាចបង្កើតវាបានទេរហូតទាល់តែអ្នកយល់អំពី override ចង់ធ្វើអីសិន។ចំពោះផ្នែកខាងស្ដាំវិញគឺជាប្រអប់ Search ដែលមានប្រយោជន៍ក្នុងការជួយអ្នកស្វែងរកទៅតាមអ្វីដែលអ្នកត្រូវការ។
-ការជ្រើសរើស search method៖
សម្រាប់ការណែនាំនៅខាងលើនេះគឺវាបានផ្ដល់នូវព័ត៌មានប្រាប់ឱ្យអ្នកដឹងពីការប្រើប្រាស់ search for ទៅលើ language string ណាមួយដែលអ្នកធ្វើវា។ហើយនៅក្នុងនោះដែលគឺមាន language string ពីរគឺ Constant និង Value ដែលវាមានតួនាទីក្នុងការបង្កើត override នៃ value ។ចំពោះការបូកបញ្ចូលនៃ plugin, module ឬ template នេះគឺជាការបង្កើតនូវ language files ដោយការបញ្ចូលបន្ថែម។ជាបន្ទាប់សូមបន្តការជ្រើសរើសដោយចុចលើពាក្យ Value។
៤.ការ Search រក value
នៅក្នុង search field នេះផងដែរ ជាកន្លែងដែលផ្ទុកនូវប្រភេទ value ហើយអ្នកត្រូវប្រាកដថាអ្នកបានជ្រើសរើសនូវ value ជាប្រភេទ method។ដូចដែលអ្នកឃើញស្រាប់នៅរូបខាងលើគឺជាលទ្ធផលនៅពេលយើងបានវាយបញ្ចូលពាក្យ “home” នៅក្នុងប្រអប់ Search។
ប្រសិនជាលោកអ្នកចង់ដឹងពីលទ្ធផលបន្ថែមសូមចុចនៅលើពាក្យ More Results ដើម្បីឱ្យច្បាស់ថាអ្នកបានពិនិត្យមើលវាបានត្រឹមត្រូវ។
៥.ការផ្លាស់ប្ដូរពាក្យ “You are here:” ទៅជាឃ្លា “You are on this page:”
បន្ទាប់ពីលោកអ្នកបានធ្វើតាមការណែនាំតាំងពីចំណុចទី ១,២, និង៣មក សូមវាយបញ្ចូលនូវឃ្លាថា “you are here” នៅក្នុងប្រអប់ Search រួចហើយចុចលើប៊ូតុង Search។
ក្រោយមកវានឹងបង្ហាញជាតារាងលទ្ធផល រួចហើយសូមចុចមើលលើវាម្ដងមួយៗ ប្រសិនជាអ្នកចង់ផ្លាស់ប្ដូរវា ចំណែក form ដែលស្ថិតនៅខាងឆ្វេងវិញនឹងបង្ហាញពីការជ្រើសរើសជាមួយ default value។
សូមធ្វើការផ្លាស់ប្ដូរនូវឃ្លា “You are here” ទៅជា “You are on this page” រួចហើយចុច Save។
បញ្ជាក់៖ នៅក្នុងឧទាហរណ៍នេះគឺមាន strings បី។ដោយ string ទីមួយសម្រាប់ពណ៌នា ទីពីរសម្រាប់ label និងទីបីសម្រាប់ text itself ។យើងនឹងធ្វើការផ្លាស់ប្ដូរទៅលើ front end ដើម្បីផ្លាស់ប្ដូរstring text itself ដោយឱ្យឈ្មោះថា MOD_BREADCRUMBS_HERE។
បន្ទាប់ពី save សូមចុចលើប៊ូតុង close វានឹងបង្ហាញនូវការផ្លាស់ប្ដូររបស់អ្នកនៅលើតារាងនោះ ម្យ៉ាងទៀតអ្នកក៏អាចកែប្រែពួកវាបានទៀតផង ប្រសិនជាអ្នកចង់។
សូមដំណើរការវាម្ដងទៀតដោយសម្រាប់ Administration ដើម្បីត្រួតពិនិត្យមើលឡើងវិញនូវ strings ដែលទើបបានបង្កើតនោះ។
នេះគឺជាលទ្ធផលដែលយើងបានធ្វើការផ្លាស់ប្ដូរពីពាក្យ “You are here” ទៅជាឃ្លា “You are on this page” នៅលើ front end នៃ Joomla 2.5.1យ៉ាងជោគជ័យ។
ប្រសិនជាអ្នកចង់ធ្វើការផ្លាស់ប្ដូរជាអចិន្ត្រៃយ៍ ឬមួយចង់បង្កើតជា special language file ដោយខ្លួនឯងដែលឱ្យអ្នកអាចកែប្រែ language .ini files ដោយផ្ទាល់។
នេះគឺជាលទ្ធផលដែលយើងបានធ្វើការផ្លាស់ប្ដូរពីពាក្យ “You are here” ទៅជាឃ្លា “You are on this page” នៅលើ front end នៃ Joomla 2.5.1យ៉ាងជោគជ័យ។
ប្រសិនជាអ្នកចង់ធ្វើការផ្លាស់ប្ដូរជាអចិន្ត្រៃយ៍ ឬមួយចង់បង្កើតជា special language file ដោយខ្លួនឯងដែលឱ្យអ្នកអាចកែប្រែ language .ini files ដោយផ្ទាល់។
សម្រាប់រូបខាងលើនេះបង្ហាញពី partial list នៃ language files ដែលអ្នកបានធ្វើការផ្លាស់ប្ដូរនូវ value មួយគូរៗឥតឈប់ឈរនៅក្នុង languages .ini files ដែលជា root folder ស្ថិតនៅក្រោម languages/en-GB។
0 comments:
Post a Comment