WampServer គឺជា mini-server ដែលអាច run បានស្ទើរតែគ្រប់ operating system ។ គេប្រើវាជាមួយនឹង PHP script language ហើយនៅពេលដែលយើងដំឡើង WampServer វាមាន services ជាច្រើនដូចជា Apache, MySQL, PHP, PHPMyAdmin, SqlBuddy និង XDebug ។
• Apache ៖ គឺជា web server ដែលគេប្រើសម្រាប់ផ្ដល់ services ឲ្យ client request និង response
• MySQL ៖ គឺជាអ្នករក្សាទុកទិន្នរបស់ website
• PHP ៖ គឺជា script language ដែលដំណើរការនៅលើ web server ហើយវាជាអ្នកដែលធ្វើឲ្យ web page មានលក្ខណៈ Dynamic តាមរយៈការទាញយកទិន្នន័យពីមូលដ្ឋានទិន្នន័យ (ពី Database)
• PHPMyAdmin ៖ គឺជា web application ដែលគ្រប់គ្រងទៅលើមួលដ្ឋានទិន្នន័យ
• SqlBuddy ៖ គឺជា web application មួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើមួលដ្ឋានទិន្នន័យ ដែលដំណើរការទៅបានដោយមាន apache web server ហើយវាមានលក្ខណៈដូច PHPMyAdmin ដែរ
• XDebug៖ សម្រាប់ឲ្យយើងអាច debug កូដ (រកឃើញកំហុស) របស់ PHP ។
ក្រៅពី WampServer ក៏មាននូវកម្មវិធីមួយចំនួនទៀតដែលដូចនឹង WampServer នេះដែរ ដូចជា XAMPP, LAMP, EasyPHP ។ ល ។
ការដំឡើង
ដំបូងត្រូវ Copy file setup wampserver ចេញពីស៊ីឌីទស្សនាវដ្ដីអាន លេខ៣៦ ឬ download ចេញពី website (http://www.wampserver.com/en/)
បន្ទាប់មកចុចពីរដងទៅលើ file set up នោះវានឹងបង្ហាញផ្ទាំងដូចខាងក្រោម ៖
ចុច Next ដើម្បីបន្ដដំណើរការ
តាមរយៈផ្ទាំងខាងលើជ្រើសយក I accept the agreement រួចចុច Next វានឹងបង្ហាញ ផ្ទាំងដូចខាងក្រោម ហើយយើងអាចកំណត់ទីតាំង file set up រួចចុច Next
ចុច Next
ជ្រើសរើសយក default មានស្រាប់រួចចុច Next
ចុច Unblock
ចុច Finish
ការ Configure ផ្សេងៗ
ដើម្បីធ្វើការ configure port បានយើងត្រូវមើលទៅលើ task bar រូចចុចលើ icon Apache -> httpd.conf -> រកមើលពាក្យ Listen រួចធ្វើការកំណត់ port ដោយខ្លួនឯងដូចរូបខាងក្រោម៖
ត្រួតពិនិត្យមើល WampServer ដំណើរការហើយ ឬនៅ
ដើម្បីដឹងថា WampServer ដំណើរការយើងត្រូវដឹងពីពណ៌ទាំងបីរបស់ WampServer នៅលើ task bar សិន
1. ពណ៌ក្រហមមានន័យថា WampServer offline (វាមិនដំណើការ)
2. ពណ៌លឿងមានន័យថា WampServer នៅតែ offline ហើយរួមទាំង services ទាំងអស់ របស់ Apache, PHP, MySql មិនទាន់បានចាប់ផ្តើមនៅឡើយទេ
3. ពណ៌បៃតងមានន័យថា service ទាំងអស់ដំណើរការ
ការប្រើប្រាស់ PHPMyAdmin
ដើម្បីធ្វើការប្រើប្រាស់ PHPMyAdmin បានយើងត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម៖
ដំបូងត្រូវ Start Service របស់ wampserver ដោយធ្វើការ Double Click icon របស់ wampserver
បន្ទាប់មកបើក browser រួចវាយ url (http://localhost:8182) នៅក្នុងប្រអប់ address វានិងបង្ហាញ ដូចរូប ខាងក្រោម៖
ការ run php នៅលើ wampserver
ដើម្បី run file PHP បាន យើងត្រូវធ្វើការ copy file php ដែលបានបង្កើតដាក់នៅក្នុង C:\wamp\www បន្ទាប់មកទៀតបើក web browser រួចធ្វើការវាយ url ដូចខាងក្រោម៖
url (http://localhost:8182/testign.php)
ចំណាំ៖ testing.php ជា file ដែលយើងបានបង្កើត
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៣៦ សម្រាប់ខែមិនា ឆ្នាំ២០១២
*** software និងវីដេអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
ប្រភពៈ www.antkh.com
មាតិកា
- วิชาปรัชญาเบื้องต้น (1)
- កំណាព្យ (4)
- គន្លឹះខ្លីៗ (17)
- គាថាធម្មបទ (2)
- ចាប៉ី (1)
- ជាតក (4)
- ជីវប្រវត្តិ (4)
- ធម៌ភត្តានុមោទនា (3)
- ធម៌សូត្រផ្សេងៗ (3)
- ពុទ្ធប្រវត្តិ (3)
- ព្រះអភិធម្ម (10)
- វីដេអូ (11)
- សម្លេង (1)
- អត្ថបទ (7)
អត្ថបទប្រចាំខែ
-
▼
2012
(87)
-
▼
August
(36)
- មិលិន្ទបញ្ហា,มิลินทปัญหา (ភាសាថៃ)
- Buddan Saranam - Himasha Manupriya (New)
- គោតមប្រវត្តិ
- ប្រើសំឡេងរបស់អ្នក ដើម្បីបញ្ជា Windows 7
- ទោសនៃការផឹកសុរាក្នុងមហានរករណ្តៅទី ៥ (โทษของน้ำเมาใ...
- សម្តេចព្រះសង្ឃរាជ ជ.ណ. ជូន ណាត (MP3)
- ជីវភត្តានុមោទនាគាថា
- ភោជនទានានុមោទនាគាថា
- តេ វិចិត្រ: ធម្មសង្គណី (កុសលា ធម្មា...)
- សម្ពុទ្ធេ
- សាមញ្ញានុមោទនាគាថា
- គរុធម៌ ៨ ប្រការរបស់នាងភិក្ខុនី
- สุนทรียศาสตร์ และสุนทรียภาพ
- បដ្ឋាន (ក្នុងអដ្ឋកថា)
- យមក (ក្នុងអដ្ឋកថា)
- កថាវត្ថុ (ក្នុងអដ្ឋកថា)
- វិភង្គ (ក្នុងអដ្ឋកថា)
- បុគ្គលប្បញ្ញត្តិ (ក្នុងបាលី)
- ធាតុកថា (ក្នុងបាលី)
- ខន្ធវិភង្គ (ក្នុងបាលី)
- ធម្មសង្គណី (កុសលា ធម្មា...)
- ទាញ Speed internet ប្រើតែឯង
- របៀបបិទគេហទំព័រតាមរយៈ Router
- នមស្សការ សរណគមន៍
- អញ្ជើញពពួកទេវតា
- อบาย V.แอนนิเมชั่น
- ស្រ្តីក្នុងព្រះពុទ្ធសាសនា
- ประวัติพระอัญญาโกณฑัญญเถระ
- តើនរកមានឬទេ?
- កូនមាសឪពុក
- ប្តូរឯកសារ PDF ទៅជា Microsoft Word
- ពុទ្ធប្រវត្តិ (ចាប៉ី )
- វិចិត្រ: មេរៀនភាសាបាលី
- វិចិត្រ: Dhamma Song
- ១.យមកវគ្គ
- ស្វែងយល់ពី WampServer
-
▼
August
(36)
វេបសាយព្រះធម៌
About Blogger
- How to Add Rainbow Color Effect For Your Links In Hover For Blogger / Blogspot
- Add Side Bar Menu..
- Add Animated Recent Posts
- Add Falling Snowflakes
- Add Recomended For You
- How to Add Snow Effect Mouse Cursor Area
- How to add the Twitter Flying Bird
- Numbered Page Navigation For Blogger
- Add Static Facebook Pop Out Like Box
- How to add Back-to-Top Buttom
- Numbered Page Navigation For Blogger
- How to Add Snow Effect Mouse Cursor Area
0 comments:
Post a Comment