សម្ពុទ្ធេ អដ្ឋវិសញ្ច ទ្វាទសញ្ច សហស្សកេ បញ្ចសតសហស្សានិ នមាមិ សិរសា អហំ
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធ ទាំងឡាយ ២៨ ព្រះអង្គផង ១ ម៉ឺន ២ ពាន់ ព្រះអង្គ ផង ៥ សែនព្រះអង្គផង ដោយត្បូង (របស់ខ្ញុំព្រះករុណា)
តេសំ ធម្មញ្ច សង្ឃញ្ច អាទរេន នមាមិហំ
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធ ទាំងឡាយនោះ ដោយគោរព
នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។
ដោយអានុភាព នៃកិរិយានមស្ការថ្វាយបង្គំ សូមឳ្យកំចាត់បង់ នូវឧបទ្រព ទាំងឡាយទំពួង ទាំងសេចក្តីអន្តរាយ ទាំងឡាយជាអនេក ក៏ចូរឳ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។
សម្ពុទ្ធេ បញ្ចបញ្ញាសញ្ច ចតុវីសតិសហស្សកេ ទសសតសហស្សានិ នមាមិ សិរសា អហំ
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធ ទាំងឡាយ ៥៥ ព្រះអង្គផង ២ ម៉ឺន ៤ ពាន់ ព្រះអង្គផង ១ លានព្រះអង្គផង ដោយត្បូង (របស់ខ្ញុំព្រះករុណា)
តេសំ ធម្មញ្ច សង្ឃញ្ច អាទរេន នមាមិហំ
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធ ទាំងឡាយនោះ ដោយគោរព
នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។
ដោយអានុភាព នៃកិរិយានមស្ការថ្វាយបង្គំ សូមឳ្យកំចាត់បង់ នូវឧបទ្រព ទាំងឡាយទំពួង ទាំងសេចក្តីអន្តរាយ ទាំងឡាយជាអនេក ក៏ចូរឳ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។
សម្ពុទ្ធេ នវុត្តរសតេ អដ្ឋចត្តាឡីសសហស្សកេ វីសតិសតសហស្សានិ នមាមិ សិរសា អហំ
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ ១០៩ ព្រះអង្គផង ៤ ម៉ឺន ៨ ពាន់ ព្រះអង្គផង ២ លានព្រះអង្គផង ដោយត្បូង (របស់ខ្ញុំព្រះករុណា)
តេសំ ធម្មញ្ច សង្ឃញ្ច អាទរេន នមាមិហំ
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធ ទាំងឡាយនោះ ដោយគោរព
នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។
ដោយអានុភាព នៃកិរិយានមស្ការថ្វាយបង្គំ សូមឳ្យកំចាត់បង់ នូវឧបទ្រព ទាំងឡាយទំពួង ទាំងសេចក្តីអន្តរាយ ទាំងឡាយជាអនេក ក៏ចូរឳ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។
0 comments:
Post a Comment