Wednesday, August 8, 2012

អញ្ជើញពពួកទេវតា

សគ្គេ កាមេ ច រូបេ  គិរិសិខរតដេ ចន្តលិក្ខេ វមានេ ទីបេ រដ្ឋេ ច គាមេ តរុវនគហនេ គេហវត្ថុម្ហិ ខេត្តេ ភុម្មា ចាយន្តុ ទេវា ជលថលវិសមេ យក្ខគន្ធព្វនាគា តិដ្ឋន្តា សន្តិកេ យំ មុនិវរវចនំ សាធវោ មេ សុណន្តុ ធម្មស្សវនកាលោ អយម្ភទន្តា ធម្មស្សវនកាលោ អយម្ភទន្តា ធម្មស្សវនកាលោ អយម្ភទន្តា ។
          ទេវតាទាំងឡាយដែលឋិតនៅក្នុងស្ថានសូគ៌ ដែលជាកាមភព និងរូបភពក្តី ភុម្មទេវតាទាំងឡាយ ដែលឋិតនៅក្នុងទិព្វវិមាន គឺលើកំពូលភ្នំ ឬភ្នំដែលដាច់ក្តី ព្ធដ៏អាកាសក្តី នៅនាកោះ និងដែន និងស្រុកក្តី នៅនាដើមព្រឹក្សា និងព្រៃញៀតស្បាត ឬទីស្រែចម្ការក្តី យក្ខ និងគន្ធព្វ និងនាគទាំងឡាយដែលស្ថិតនៅនា ទីទឹកទីគោក ឬទីមិនរាបស្មើ ដែលនៅក្នុងទីជិតនេះក្តី សូមអញ្ញើញមកប្រជុំគ្នា (ក្នុងទីនេះ) លោកអ្នកសប្បុរសទាំងឡាយ ចូរស្តាប់នូវពាក្យនោះ (អំពីសំណាក់) នៃខ្ញុំ (ដោយគោរព) ។
          ធម្មស្សវនកាលោ អយម្ភទន្តា បពិត្រលោកអ្នកដ៏ចម្រើនទាំងឡាយ ពេលនេះ ជាពេលគួរស្តាប់នូវ ព្រះធម៌ ។
          ធម្មស្សវនកាលោ អយម្ភទន្តា បពិត្រលោកអ្នកដ៏ចម្រើនទាំងឡាយ ពេលនេះ ជាពេលគួរស្តាប់នូវ ព្រះធម៌ ។
          ធម្មស្សវនកាលោ អយម្ភទន្តា បពិត្រលោកអ្នកដ៏ចម្រើនទាំងឡាយ ពេលនេះ ជាពេលគួរស្តាប់នូវ ព្រះធម៌ ។

0 comments:

Post a Comment

back to top