Sunday, August 12, 2012

ភោជនទានានុមោទនាគាថា

 
អាយុទោ ពលទោ ធីរោ វណ្ណទោ បដិភាណទោ ជនអ្នកមានបញ្ញា ជាអ្នកឲ្យនូវអាយុ ជាអ្នកឲ្យនូវកម្លាំង ជាអ្នកឲ្យនូវសម្បុរកាយ ជាអ្នកឲ្យនូវប្រាជ្ញា
សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ អ្នកមានប្រាជ្ញា ជាអ្នកឲ្យនូវសេចក្តីសុខ (ដល់អ្នកឯទៀតហើយ) រមែងបាននូវសេចក្តីសុខ (នោះមកខ្លួនវិញ)

អាយុំ ទត្វា ពលំ វណ្ណំ សុខញ្ច បដិភាណទោ (បុគ្គល ឯណា) បានឲ្យនូវអាយុផង នូវកម្លាំងផង នូវសម្បុរកាយផង នូវសេចក្តីសុខផង (ដល់អ្នកឯទៀត) ហើយឈ្មោះថា ឲ្យនូវប្រាជ្ញា
ទីឃាយុ យសវា ហោតិ យត្ថ យត្ថូបបជ្ជតិ បុគ្គលនោះ លុះបានកើតក្នុងភពណាៗ រមែងមានអាយុវែង មានយសបរិវារក្នុងភពនោះ ៗ ។

0 comments:

Post a Comment

back to top