ជាកាពិតណាស់ការប្រើប្រាស់ ឯកសារប្រភេទ PDF វាមានភាពងាយស្រួលក្នុងការចម្លងយកទៅប្រើប្រាស់នៅលើកុំព្យូទ័រផ្សេងៗ ព្រោះថាពេលខ្លះកុំព្យូទ័ដទៃផ្សេងទៀតមិនមាន Font (ពុម្ភអក្សរ) ដូចនិងកុំព្យូទ័ររបស់អ្នក នោះវានឹងបណ្តាលឲ្យឯកសារ Word របស់លោកអ្នកប្រែប្រួលខុសប្រក្រតី ដូចច្នេះហើយទើបគ្រប់គ្នាបានសម្រេចចិត្តធ្វើការរក្សាទុកឯកសារទៅជាប្រភេទ ឯកសារ PDF តែពេលខ្លះលោកអ្នកក៍ត្រូវការ បំប្លែងប្រភេទឯកសារពី PDF មកជា WORD វិញដែរ ។
មានឯកសារខ្លះដែលយើងបាន Download (ទាញយក) ពី internet មកវាមានទម្រង់ជា ប្រភេទ PDF ដែលធ្វើឲ្យយើងពិបាកក្នុងការបើកមើលបើសិនជាយើងពុំមានកម្មវិធីដំឡើង កម្មវិធីសម្រាប់បើកវាទេនោះ ។
ដូចនេះទស្សនាវដ្ដីអានសូមលើកយកនូវកម្មវិធីមួយមកបង្ហាញ ដែលវាមានសមទ្ធភាពក្នុងការបំប្លែងពីឯកសារ PDF ទៅជាឯកសារ Word បានដោយងាយៗ ។ កម្មវិធីនោះឈ្មោះថាSimpo PDF to Word.exe ។
ការដំឡើង
លោកអ្នកមិនចាំបាច់ដំឡើងអ្វីទាំងអស់ គឺគ្រាន់តែលោកអ្នកអាចចម្លងកម្មវិធីនេះបានពីស៊ីឌីទស្សនាដ្ដីអាន លេខ ៣៦ ហើយចុចពីដង (Double Click) លើកម្មវិធីនេះជាការស្រេច ។
ការប្រើប្រាស់
ដំបូងសូមបើកកម្មវិធីនេះដោយចុច ២ ដង លើ Simpo PDF to Word.exe នោះវានឹងបង្ហាញដូចខាងក្រោម
ដើម្បីបញ្ចូលឯកសារដែលចង់បំប្លែងសូមចុចប៊ូតុង បន្ទាប់មកជ្រើសយកឯកសារ PDF ដែលចង់បំប្លែង រួចចុច Open
ប្រសិនបើលោកអ្នកចង់ remove ឯកសារចេញវិញ សូម select នៅលើឯកសារ ហើយចុច Remove
លោកអ្នកក៏អាចកំណត់យកតែទំព័រណា ដែលអ្នកចង់បំប្លែងដែរ ដោយគ្រាន់តែ Select លើឯកសារ PDF ដែលមាននៅក្នុងតារាងហើយចុចត្រង់ នោះវានឹងចេញផ្ទាំងមួយដូចខាងក្រោម៖
បន្ទាប់មកបញ្ចូលលេខទំព័រទាំងឡាយណាដែលចង់បំប្លែង រួចចុច OK
ការបំប្លែង
សូមមធ្វើការជ្រើសរើសនូវជម្រើសមួយក្នុងជម្រើសទាំងពីខាងក្រោមមុនពេលបំប្លែង
• Word format :សម្រាប់កំណត់ទម្រង់ឯកសារជា Word
• Text format :សម្រាប់កំណត់ទម្រង់ឯកសារជា Text
បន្ទាប់មកចុចប៊ូតុង Browse ដើម្បីជ្រើសទីតាំងរក្សាទុកឯកសារក្រោយពេលបំប្លែង
បន្ទាប់មកចុចប៊ូតុង Convert ចុងបញ្ចប់វានឹងមាន dialog មួយបញ្ជាក់ថា ការបំប្លែងបានរួចរាល់ ។
បញ្ជាក់៖ កម្មវិធីនេះមិនមានលទ្ធភាពបំប្លែងបានគ្រប់ឯកសារ PDF ទាំងអស់នោះទេ គឺវាអាចបំប្លែងបានតែ ឯកសារដែលសរសេរជាភាសាអង់គ្លេសតែប៉ុណ្ណោះ ចំណែកឯកសារ PDF មានទម្រង់ជាខ្មែរយូរនីកូដ និង ឯកសារដែលគេបាន Encrypt រួច គឺយើងមិនអាចបំប្លែងបាននោះទេ ។
ទាញយក
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៣៦ សម្រាប់ខែមិនា ឆ្នាំ២០១២
*** software និងវីដេអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
0 comments:
Post a Comment