Thursday, August 9, 2012

របៀបបិទគេហទំព័រតាមរយៈ Router

អត្ថបទចុះផ្សាយដោយ លោក Ya Smaile 
ខ្ញុំសូមលើយកឧបករណ៍ Router TP-LINK 300Mbps Wireless N Routers, 150Mbps Wireless N Routers មកធ្វើការបង្ហាញដូចខាងក្រោម៖
១.ធ្វើការ Log In (TL-WR841N / TL-WR841ND) =>   Model Router
- សូមធ្វើការបើ Browser ហើយវាយ IP address របស់ Router TP-LINK(192.168.1.1) រួច Enter

- ពេលនោះវានឹងបង្ហាញនូវផ្ទាំង Log In (សូមធ្វើការបញ្ជូល Username & Password) ដែលជាទូទៅ Username & Password មានឈ្មោះថា admin ។




២.ចុចលើ Access Control => Host បន្ទាប់មកចុច Add New

- Mode : ជ្រើសរើសយក IP Address
- Host Description : វាយនូរការពណ័នាដ៏ខ្លី
- LAN IP Address : កន្លែងនេះត្រូវកំណត់ចំនួន IP Address ពីណាដល់ណា (Ex. នៅក្នុងកន្លែងធ្វើការ របស់ខ្ញុំមានកុំព្យូទ័រចំនួន ៥០គ្រឿង ចឹង IP Address ត្រូវកំណត់ 192.168.1.1 – 192.168.1.50(IP Address 192.168.1.1 ដល់ 192.168.1.50 មិនអាចបើ website ណាដែលយើងធ្វើការ Block បានទេ )) បន្ទាប់មក Save

 
៣. ចុចលើ Target​ បន្ទាប់មកចុច Add New

- ត្រង់ Mode : យក Domain Name
- Target Description : វាយនូរការពណ័នា
- Domain Name : www.youtube.com ឬ www.facebook.com រួច Save

 
៤. ចុចលើ Rule បន្ទាប់មក Tick យក “ Enable Internet Access Control ” &  រើសយក "Allow the packets not specified by any access control policy to pass through the Router"

 
បន្ទាប់យក Add New ដែលនៅពីក្រោមពាក្យ ID Rule Name
-      Rule Name : ពណ័នា
-      Host : រើសយក Block Hosts (រើសយកនូវ Host Description ចំនុចទី ២)
-      Target : Example (រើសយកនូវ Target Description ចំនុចទី ៣)
-      Schedule : យក Anytime (ដំនើរការ Block រាល់ពេល)
-      Action : យក Deny
-      Status : យក Enable
-      បន្ទាប់មកសូមធ្វើការ Save
 

សូមធ្វើការសាកល្បងបើ Website ដែលយើង Block ៕

ប្រភពៈ  http://www.sombokit.com

0 comments:

Post a Comment

back to top