
ជាការពិតណាស់ដើម្បីឱ្យកម្មវិធី Skype របស់យើងដំណើរការជាភាសាខ្មែរ យើងត្រូវអនុវត្តន៍ដូចតទៅ៖
១. ដោនឡូតកម្មវិធី Skype រួចធ្វើការដំឡើងវា បន្ទាប់យើងត្រូវធ្វើតាមលក្ខខ័ណ្ឌរបស់វាគឺត្រូវចុះឈ្មោះដើម្បី ទាញយក file មកប្រើប្រាស់។

២. បន្ទាប់ពីយើងដំឡើងនិងចុះឈ្មោះរួចហើយ យើងត្រូវដោនឡូត File សំរាប់ដាក់ជាភាសាខ្មែរនៅលើ Skype របស់យើងដែលមានឈ្មោះដូចខាងក្រោម។
៣. បន្ទាប់មកទៀតអ្នកត្រូវធ្វើការ Extract វាទុកក្នុង Drive ណាមួយនៅក្នុងកុំព្យូទ័ររបស់អ្នក។
៤. បន្ទាប់មកទៀតយើងចូលក្នុង Skype ដោយចុចជ្រើសរើសយក Tools>Change Language>Edit Skype Language File>Loadហើយយើងជ្រើសរើស file ដែលយើងទើបតែ Extract រួចហើយចុច Open


៥. ហើយចុងក្រោយយើងនឹងបានកម្មវិធី Skype ដើរជាភាសាខ្មែរ។ ប៉ុន្តែអក្សរនៅក្នុងកម្មវិធីវាតូចៗ ពេក។ ដូចនេះយើងត្រូវអនុវត្តន៍ដូចតទៅ ដើម្បីឱ្យអក្សរនោះងាយយល់និងស្រួលមើល៖
យើងត្រូវ Right Click នៅលើអេក្រង់របស់យើង រួចជ្រើសរើសយក Personalize > Window Color > Advanced appearance settings…>យក Cursor ដាក់លើពាក្យ Desktop ហើយជ្រើសរើសយក Menu ហើយត្រូវប្តូរ Font អក្សរណាដែលយើងពេញចិត្ត ប៉ុន្តែត្រូវតែជា Font Unicodeរួចធ្វើការ Save ជាការស្រេច។

៦. នៅពេលដែលយើងចង់ឱ្យការផ្ញើសាររបស់យើងជាទម្រង់អក្សរដែលយើងចង់ បានយើងត្រូវ ចូលទៅកាន់ ពាក្យថា ឧបករណ៏>ជម្រើស>សាររហ័ស & សារខ្លី(SMS)>រាងរៅ សាររហ័ស(IM)>រួចជ្រើសរើស ផ្លាស់ប្តូរក្រមអក្សរ។ បន្ទាប់មកយើងជ្រើសរើសក្រមអក្សរយូនីកូដណាដែលយើងពេញចិត្តនិង ទំហំអក្សរ រួចចុច រក្សាទុក។
៧. ជាទីបញ្ចប់យើងអាចប្រើប្រាស់កម្មវិធី Skype ជាភាសាខ្មែរយ៉ាងងាយ។ ចូលរួមលើកស្ទួយភាសាជាតិយើង។

0 comments:
Post a Comment