Pishing មានសំនៀងប្រហាក់ប្រហែលនិងពាក្យថា Fishing ដែរ គឺស្ទួចត្រី។ តែគេប្រើបច្ចេកវិទ្យាយកពាក្យថា Pishing នេះសម្រាប់លួចឯកសារតាមប្រព័ន្ធអេឡិចត្រូនិចវិញ ពួកគេប្រើល្បិចបញ្ឆោតតាមអ្នកប្រើប្រាស់អ៊ីនធឺណិត និង Email ។ Pishing ជាទម្រង់ដោយឡែកមួយទៀតក្នុងបទ ល្មើសលើប្រព័ន្ធអ៊ីនធឺណិត។ ពួកគេប្រើប្រាស់ វេបសាយក្លែងក្លាយផ្នែក ហិរញ្ញវត្ថុស្ទើរតែដូច ១០០% គេនឹងបញ្ឆោតអ្នកឱ្យចូលមើល ឬបើកវេបសាយរបស់ពួកគេ រួចធ្វើអោយអ្នកបង្ហាញព័ត៌មានលម្អិតដូចជា usernam, password ឬ PIN ជាដើម។

ពួក Pishing ក៏ស្រដៀងនិងពួក hacker ដែរព្រោះគេ ប្រើប្រាស់ល្បិចជាច្រើនប្រភេទដើម្បីបញ្ឆោតអ្នកថាមកពីធនាគារនេះ នោះ ជាដើម ជាងនេះទៅទៀតពួក Pishing គេប្រើប្រាស់ Logo ត្រឹមត្រូវមើលទៅដូចមានលក្ខណៈច្បាស់លាស់ណាសឥចឹង។ ពេលខ្លះពួកគេបានកុហកថា ខាងធនាគាបានផ្លាស់ប្ដូរ ឬកែប្រែប្រព័ន្ធគ្រប់គ្រងទិន្និន័យ Database ដូចនេះស្នើសុំអោយអ្នកបំពេញព័ត៌មានផ្ទាល់ខ្លួនតាម online ក្រោយមកគេក៏អាចលួចយកទិន្នន័យរបស់លោកអ្នកបានយ៉ាងស្រួល។
នៅពេលដែលលោកអ្នកចុចលើ link របស់ពួកគេដែលផ្ញើតាម email នោះវានឹងបង្វែរទៅរក link ក្លែងក្លាយដើម្បីអោយអ្នកធ្វើតាមការណែនាំរបស់ពួកគេដូចជាបំពេញ usernam និង password ឬ PIN ជាដើម។
តើយើងអាចការពារខ្លួនពីការវាយប្រហាររបស់ពួក Pishing ដូចម្ដេច?
មានវិធីជាច្រើនដែលយើងអាចការពារបានពីការគំរាមគំហែងនេះក្នុងប្រព័ន្ធ អ៊ីនធឺណិតមានដូចជា៖
- ប្រុងប្រយ័ត្នចំពោះ Email ណាដែលតែងសួររកព័ត៌មានផ្ទាល់ខ្លួនរបស់យើង។ ជាការមិនទំនងសោះដែលធនាគារអ្នកទាមទារព័ត៌មានផ្ទាល់ខ្លួនតាម រយៈ email។ បើសង្ស័យត្រូវទូរស័ព្ទទៅធនាគាររបស់យើងភ្លាម។
- កុំបំពេញទំរង់បែបបទ ឬឆ្លើយតបជាមួយ email ទាំងនោះ។ អ្នកវាយចូលព័ត៌មានទាំងនោះដោយប្រើប្រាស់លក្ខណៈ http:// ។ ស្វែងរកមើលរូបមេសោតូចនៅខាងក្រោម Web Browser ជ្រុងខាងស្ដាំ អាចពិនិត្យមើល Code របស់វាថាតើមាន Validity of The Digital Certificate ដែរឬទេ? ឬតាមរបៀបផ្សេងៗទៀតដោយខលទៅសួរខាងអនាគារជាដើម។
ក្នុងពិភពលោកយើងនេះតែងមានចោរលួចលុយតាម Online ឬលួច ទិន្នន័យផ្សេងៗជាច្រើនលាន់នាក់ដូចនេះសូមមានការប្រុងប្រយ័ត្ន ជានិច្ច។
ប្រភពៈ http://learn4khmer.com
0 comments:
Post a Comment