
បណ្តាញសង្គមយក្សFacebook មិនមែនត្រឹមតែជាកន្លែងសម្រាប់ធ្វើការទំនាក់ទំនងគ្នារវាង មិត្តភ័ក្តិ សាច់ញាតិ និងក្រុមគ្រួសារបណ្ណោះទេ តែវាគឺជាទីកន្លែងដ៏ពេញនិយមក្នុងការចែករំលែករូបថតឲ្យគ្នា ទៅវិញទៅមក។ ដូចនេះ ថ្ងៃនេះ «គំនិត» សូមលើកយកវិធីងាយស្រួលមួយចែកជូនប្រិយមិត្តក្នុង ការទាញយករូបថតទាំងAlbumពីFacebookតាមរយៈកម្មវិធីFirefoxដោយ អ្នកទាំងអស់គ្នាមិនចាំបាច់ទាញយករូបថតម្តងមួយៗដូចមុនទៀតនោះ ទេ។
ដូចនេះ នៅចាំអីទៀត ទៅមើលពីវិធីនោះតើវាងាយស្រួលកម្រិតណា?
ជំហានទី១៖ ជាដំបូងអ្នកត្រូវទៅទាញយកPlug-in ដែលមានឈ្មោះថា Flushipranie របស់Firefoxមកដំឡើងជាមុនសិន។ អ្នកអាចទាញយកបានតាមរយៈតណភ្ជាប់នេះ https://addons.mozilla.org/en-US/firefox/addon/fluschipranie/។
ជំហានទី២៖ នៅពេលចូលដល់ទំព័រនោះ អ្នកនឹងឃើញប៊ូតុងពណ៌ខៀវដែលមានសរសេរថា “Continue to Download”។ សូមចុចនៅលើប៊ូតុងនោះ។

ជំហានទី៣៖ បន្ទាប់មកអ្នកនឹងឃើញទំព័រមួយទៀត ដែលមានប៊ូតុងពណ៌លឿងដែលដាក់ថា “Accept and Install”។ សូមចុចនៅលើប៊ូតុងនោះ។ បន្ទាប់ពីចុចនៅលើប៊ូតុងនោះ អ្នកនឹងឃើញផ្ទាំងមួយលេចឡើង ដែលមានប៊ូតុង២ សូមចុចនៅលើប៊ូតុង “Install Now”។

ជំហានទី៤៖ បិទFirefox រួចហើយបើកដំណើរការឡើងវិញ។
ជំហានទី៥៖ ដើម្បីធ្វើការទាញយករូបថតក្នុងAlbum ណាមួយទាំងអស់បាន សូមចុចMouse ស្តាំនៅលើAlbum នោះរូចជ្រើសរើសFuschipranie’s Download។ បន្ទាប់មកអ្នកនឹងឃើញផ្ទាំងមួយលេចឡើងដើម្បីឲ្យអ្នកបំពេញឈ្មោះ ខាងដើមរបស់រូបថត។ ប្រសិនបើអ្នកចង់យកតាមឈ្មោះដែលផ្តល់ឲ្យដោយFacebook អ្នកមិនចាំបាច់បំពេញអ្វីទេ គ្រាន់តែចុច OK ជាការស្រេច។

ជំហានទី៦៖ បន្ទាប់មកអ្នកនឹងឃើញផ្ទាំងមួយទៀតលេចឡើង ដើម្បីឲ្យអ្នកជ្រើសរើសទីតាំងដើម្បីរក្សាទុករូបថតទាំងនោះ។ បន្ទាប់ពីអ្នកធ្វើការជ្រើសរើស ទីតាំងរួចហើយ អ្នកចុចនៅលើប៊ូតុង OK ជាការស្រេច។ បន្ទាប់ពីទាញយកចប់ អ្នកអាចរកឃើញរូបថតទាំងអស់នៅក្នុងទីតាំងដែលអ្នកបានកំណត់។

ប្រភពៈ http://kumnit.com
0 comments:
Post a Comment