វាជាការពិតណាស់មានអ្នកប្រើប្រាស់សេវាកម្មបណ្ដាញទំនាក់ទំនងសង្គម ជាច្រើននាក់បានលាន់មាត់ថាពួកគេតែងតែទទួលបានសារជាច្រើនពី មួយថ្ងៃទៅមួយថ្ងៃដែលជាហេតុធ្វើឱ្យពួកគេចំណាយពេលអាននិងចំណាយ ពេលច្រើនដើម្បីមើលនិងស្វែងរកលុបអ៊ីមែលឥតប្រយោជន៍ចេញពី Inbox នៃអ៊ីមែលរបស់ពួកគេ។ដែលអ៊ីមែលទាំងអស់នោះតែងតែចូលមករំខាន គ្រប់ពេលមានចំនួនយ៉ាងច្រើនមកពីគ្រប់ទិសទីនិយាយជារួមគឺអ៊ីមែល នោះត្រូវបានផ្ញើមកពីអ្នកប្រើ Facebook ទាំងអស់ទោះបីអ្នកមិនបានចូលជា Friend ក៏ដោយ។

ប្រសិនបើអ្នកមានភាពធុញទ្រាន់ជាមួយអ៊ីមែលទាំងនោះដែលតែងតែចូល ក្នុង In-box របស់អ្នកសូមកុំអារម្មណ៍ដូចបានលើកខាងលើនៅពេលនេះអ្នកអាច បញ្ឈប់ពួកវាបានយ៉ាងងាយស្រួលពីការរំខានអ្នកគ្រប់ពេលដោយយើង ខ្ញុំលើកយកចំណុចងាយៗដែលជួយអ្នកបំបាត់នូវភាពធុញទ្រាន់និងចំណាយ ពេលច្រើនក្នុងការមើលអ៊ីមែល។សូមមើលការអនុវត្តន៍ដូចខាងក្រោម៖
១- Log in ចូល Account Facebook របស់អ្នកនៅក្នុង Home page សូមចុចនៅលើ Account របស់អ្នកផ្នែកខាងស្ដាំ។

-ជ្រើសរើសយក Account Setting និងមានផ្ទាំងសារមួយបង្ហាញព័ត៌មានដល់អ្នក។

២-ចុចលើពាក្យថា ‘ Notifications ‘ ថេបបន្ទាប់មកអ្នកនិងឃើញមានតួនាទីដោយមានឈ្មោះនីមួយបញ្ជាក់ សម្រាប់ឱ្យអ្នកធ្វើការជ្រើសរើសយកជម្រើសណាដែលអ្នកមិនចង់ប្រើដោយ ដក check ចេញពី Check box។ក្រោយពីអ្នកបានជ្រើសរើសរួចហើយសូមចុចលើ Save Change ដើម្បីរក្សាការកំណត់អ្វីដែលអ្នកបានរើសយក។

៣-អ្នកក៏អាចចូលទៅកាន់ចុចទៅលើ Icon នៅផ្នែកខាងលើនៃ Home page > “ See All Notifications“ បន្តមកទៀតចុចលើ “ Notifications Setting“ នៅខាងលើផ្នែកខាងស្ដាំ។

-ចុចលើ “Notifications Setting” ភ្លាមនោះអ្នកអាចធ្វើការបិទអ៊ីមែលពីអ្នកប្រើប្រាស់ Facebook ដែលតែងតែផ្ញើអ៊ីមែលមកអ្នកដោយការដក Check ចេញពី Check box។
៤-ដើម្បីបិទ Facebook notificationsថ្មីទៀតនោះដោយអ្នកគ្រាន់តែដាក់នៅជ្រុងខាងស្ដាំខាង លើនៃទីតាំងបញ្ជូនដំណឹង(post) បន្ទាប់មកចុចលើសញ្ញា X នោះអ្នកនិងឃើញប៊ូតុង “Remove“ បង្ហាញអ្នក។

៥-ចុចលើសញ្ញា X បន្ទាប់មកអ្នកនិងមានជម្រើសមួយចំនួនដើម្បីលាក់រាល់ post ទាំងនោះពីអ្នកដែលបានផ្ញើមកឬអ្នកដែលបាន post ឬ page នោះឬក៏ធ្វើវាឱ្យទៅជា Spamវិញ។
៦-ទោះបីជាអ្នកបានរារាំងហើយក៏ដោយក៏អ្នកអាចមើលប្រភេទនៃបានដែរ ដោយអ្នកចុចលើ “ Most Recent“ នៅខាងលើផ្នែកខាងស្ដាំនៃទំព័រ។

-បន្ទាប់ពីអ្នកបានធ្វើតាមការណែនាំខាងរួចមកសូមលោកអ្នកចូលទៅ កាន់អ៊ីមែល Account របស់អ្នកដែលអ្នកបានយកវាទៅធ្វើការចុះឈ្មោះប្រើនៅក្នុងសេវាកម្ម បណ្ដាញទំនាក់ទំនង Facebook ។ដូច្នេះរាល់អ៊ីមែលដែលតែងតែផ្ញើមករំខានអ្នកលែងមានទៀតហើយ ហើយអ្នកក៏មិនត្រូវចំណាយពេលច្រើនដើម្បីពិនិត្យមើលនិងលុបចោល ច្រើនដូចមុនទៀតហើយ។ម្យ៉ាងទៀតប្រសិនបើអ្នកចង់បិទនូវលក្ខណ ជាក់លាក់ណាមួយអ្នកអាចធ្វើការជ្រើសរើសនិងធ្វើការកំណត់បាននៅក្នុង ជម្រើសនៃ “Notifications“ ដោយគ្រាន់តែអ្នកដាក់ check box ឡើងវិញហើយចុចលើប៊ូតុង “Save Changes“ ជាការស្រេច។ ប្រភពៈ http://cm.com.kh
0 comments:
Post a Comment