• Apache ៖ គឺជា web server ដែលគេប្រើសម្រាប់ផ្ដល់ services ឲ្យ client request និង response
• MySQL ៖ គឺជាអ្នករក្សាទុកទិន្នរបស់ website
• PHP ៖ គឺជា script language ដែលដំណើរការនៅលើ web server ហើយវាជាអ្នកដែលធ្វើឲ្យ web page មានលក្ខណៈ Dynamic តាមរយៈការទាញយកទិន្នន័យពីមូលដ្ឋានទិន្នន័យ (ពី Database)
• PHPMyAdmin ៖ គឺជា web application ដែលគ្រប់គ្រងទៅលើមួលដ្ឋានទិន្នន័យ
• SqlBuddy ៖ គឺជា web application មួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើមួលដ្ឋានទិន្នន័យ ដែលដំណើរការទៅបានដោយមាន apache web server ហើយវាមានលក្ខណៈដូច PHPMyAdmin ដែរ
• XDebug៖ សម្រាប់ឲ្យយើងអាច debug កូដ (រកឃើញកំហុស) របស់ PHP ។
ក្រៅពី WampServer ក៏មាននូវកម្មវិធីមួយចំនួនទៀតដែលដូចនឹង WampServer នេះដែរ ដូចជា XAMPP, LAMP, EasyPHP ។ ល ។
ការដំឡើង
ដំបូងត្រូវ Copy file setup wampserver ចេញពីស៊ីឌីទស្សនាវដ្ដីអាន លេខ៣៦ ឬ download ចេញពី website (http://www.wampserver.com/en/)
បន្ទាប់មកចុចពីរដងទៅលើ file set up នោះវានឹងបង្ហាញផ្ទាំងដូចខាងក្រោម ៖
ចុច Next ដើម្បីបន្ដដំណើរការ
តាមរយៈផ្ទាំងខាងលើជ្រើសយក I accept the agreement រួចចុច Next វានឹងបង្ហាញ ផ្ទាំងដូចខាងក្រោម ហើយយើងអាចកំណត់ទីតាំង file set up រួចចុច Next
ចុច Next
ជ្រើសរើសយក default មានស្រាប់រួចចុច Next

ចុច Unblock
ចុច Finish
ការ Configure ផ្សេងៗ
ដើម្បីធ្វើការ configure port បានយើងត្រូវមើលទៅលើ task bar រូចចុចលើ icon Apache -> httpd.conf -> រកមើលពាក្យ Listen រួចធ្វើការកំណត់ port ដោយខ្លួនឯងដូចរូបខាងក្រោម៖


ត្រួតពិនិត្យមើល WampServer ដំណើរការហើយ ឬនៅ
ដើម្បីដឹងថា WampServer ដំណើរការយើងត្រូវដឹងពីពណ៌ទាំងបីរបស់ WampServer នៅលើ task bar សិន
1. ពណ៌ក្រហមមានន័យថា WampServer offline (វាមិនដំណើការ)
2. ពណ៌លឿងមានន័យថា WampServer នៅតែ offline ហើយរួមទាំង services ទាំងអស់ របស់ Apache, PHP, MySql មិនទាន់បានចាប់ផ្តើមនៅឡើយទេ
3. ពណ៌បៃតងមានន័យថា service ទាំងអស់ដំណើរការ
ការប្រើប្រាស់ PHPMyAdmin
ដើម្បីធ្វើការប្រើប្រាស់ PHPMyAdmin បានយើងត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម៖
ដំបូងត្រូវ Start Service របស់ wampserver ដោយធ្វើការ Double Click icon របស់ wampserver
បន្ទាប់មកបើក browser រួចវាយ url (http://localhost:8182) នៅក្នុងប្រអប់ address វានិងបង្ហាញ ដូចរូប ខាងក្រោម៖
ការ run php នៅលើ wampserver
ដើម្បី run file PHP បាន យើងត្រូវធ្វើការ copy file php ដែលបានបង្កើតដាក់នៅក្នុង C:\wamp\www បន្ទាប់មកទៀតបើក web browser រួចធ្វើការវាយ url ដូចខាងក្រោម៖
url (http://localhost:8182/testign.php)

ចំណាំ៖ testing.php ជា file ដែលយើងបានបង្កើត
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៣៦ សម្រាប់ខែមិនា ឆ្នាំ២០១២
*** software និងវីដេអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
ប្រភពៈ www.antkh.com
0 comments:
Post a Comment