ជាកាពិតណាស់ការប្រើប្រាស់ ឯកសារប្រភេទ PDF វាមានភាពងាយស្រួលក្នុងការចម្លងយកទៅប្រើប្រាស់នៅលើកុំព្យូទ័រផ្សេងៗ ព្រោះថាពេលខ្លះកុំព្យូទ័ដទៃផ្សេងទៀតមិនមាន Font (ពុម្ភអក្សរ) ដូចនិងកុំព្យូទ័ររបស់អ្នក នោះវានឹងបណ្តាលឲ្យឯកសារ Word របស់លោកអ្នកប្រែប្រួលខុសប្រក្រតី ដូចច្នេះហើយទើបគ្រប់គ្នាបានសម្រេចចិត្តធ្វើការរក្សាទុកឯកសារទៅជាប្រភេទ ឯកសារ PDF តែពេលខ្លះលោកអ្នកក៍ត្រូវការ បំប្លែងប្រភេទឯកសារពី PDF មកជា WORD វិញដែរ ។
មានឯកសារខ្លះដែលយើងបាន Download (ទាញយក) ពី internet មកវាមានទម្រង់ជា ប្រភេទ PDF ដែលធ្វើឲ្យយើងពិបាកក្នុងការបើកមើលបើសិនជាយើងពុំមានកម្មវិធីដំឡើង កម្មវិធីសម្រាប់បើកវាទេនោះ ។
ដូចនេះទស្សនាវដ្ដីអានសូមលើកយកនូវកម្មវិធីមួយមកបង្ហាញ ដែលវាមានសមទ្ធភាពក្នុងការបំប្លែងពីឯកសារ PDF ទៅជាឯកសារ Word បានដោយងាយៗ ។ កម្មវិធីនោះឈ្មោះថាSimpo PDF to Word.exe ។
ការដំឡើង
លោកអ្នកមិនចាំបាច់ដំឡើងអ្វីទាំងអស់ គឺគ្រាន់តែលោកអ្នកអាចចម្លងកម្មវិធីនេះបានពីស៊ីឌីទស្សនាដ្ដីអាន លេខ ៣៦ ហើយចុចពីដង (Double Click) លើកម្មវិធីនេះជាការស្រេច ។
ការប្រើប្រាស់
ដំបូងសូមបើកកម្មវិធីនេះដោយចុច ២ ដង លើ Simpo PDF to Word.exe នោះវានឹងបង្ហាញដូចខាងក្រោម

ដើម្បីបញ្ចូលឯកសារដែលចង់បំប្លែងសូមចុចប៊ូតុង

ប្រសិនបើលោកអ្នកចង់ remove ឯកសារចេញវិញ សូម select នៅលើឯកសារ ហើយចុច Remove

លោកអ្នកក៏អាចកំណត់យកតែទំព័រណា ដែលអ្នកចង់បំប្លែងដែរ ដោយគ្រាន់តែ Select លើឯកសារ PDF ដែលមាននៅក្នុងតារាងហើយចុចត្រង់


បន្ទាប់មកបញ្ចូលលេខទំព័រទាំងឡាយណាដែលចង់បំប្លែង រួចចុច OK
ការបំប្លែង
សូមមធ្វើការជ្រើសរើសនូវជម្រើសមួយក្នុងជម្រើសទាំងពីខាងក្រោមមុនពេលបំប្លែង
• Word format :សម្រាប់កំណត់ទម្រង់ឯកសារជា Word
• Text format :សម្រាប់កំណត់ទម្រង់ឯកសារជា Text
បន្ទាប់មកចុចប៊ូតុង Browse ដើម្បីជ្រើសទីតាំងរក្សាទុកឯកសារក្រោយពេលបំប្លែង

បន្ទាប់មកចុចប៊ូតុង Convert ចុងបញ្ចប់វានឹងមាន dialog មួយបញ្ជាក់ថា ការបំប្លែងបានរួចរាល់ ។

បញ្ជាក់៖ កម្មវិធីនេះមិនមានលទ្ធភាពបំប្លែងបានគ្រប់ឯកសារ PDF ទាំងអស់នោះទេ គឺវាអាចបំប្លែងបានតែ ឯកសារដែលសរសេរជាភាសាអង់គ្លេសតែប៉ុណ្ណោះ ចំណែកឯកសារ PDF មានទម្រង់ជាខ្មែរយូរនីកូដ និង ឯកសារដែលគេបាន Encrypt រួច គឺយើងមិនអាចបំប្លែងបាននោះទេ ។
ទាញយក
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៣៦ សម្រាប់ខែមិនា ឆ្នាំ២០១២
*** software និងវីដេអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
0 comments:
Post a Comment